ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​៖​ ករណីបង្ហោះឃ្លីបវីដេអូបង្ហាញនូវរូបភាពហិង្សាត្រូវបានសមត្ថកិច្ចកោះ​ហៅមកធ្វេីការសាកសួរ ហេីយ

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ បេី​តាមការបញ្ជាក់ពី​រាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ កាលពីយប់ថ្ងៃទី២៤​ ខែវិច្ឆិកា​ ឆ្នាំ​ម្សិលមិញនេះ​ បានឱ្យដឹងថា​ ករណីបង្ហោះឃ្លីបវីដេអូបង្ហាញនូវរូបភាពហិង្សាមួយ​ ត្រូវ​បានលោកឧត្តមសេនី​យ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំ​បង​ បានសមត្ថកិច្ចកោះ​ហៅមកធ្វេីការសាកសួរហេីយ​។

ប្រភពដដែលបន្តថា​ ជាក់ស្ដែង​ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​សនៃស្នងការដ្ឋាននគរបាលខេត្តបា​ត់​​ដំបង មានកិត្តិយសសូមគោរពជម្រាប ជូនសាធារណជន អ្នកសារព័ត៌មាន និងបងប្អូនដែលនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា កា​លពីថ្ងៃទី២៣ខែ វិច្ឆិកា ឆ្នាំ២០​២២ថ្មីៗ​នេះ កត់សម្គាល់ឃេីញគណនីហ្វេសប៊ុកឈ្មោះ​ រឿន​ ប៊ុនរីន​ បានបង្ហោះរូប​ភាពជាឃ្លីបវីដេអូ​បង្ហាញនូវសកម្ម​ភាព​ហិង្សា​មួយ​ រួមដោយការសរ​សេ​ររៀបរាប់អំ ពីបញ្ហាក្នុងគ្រួសារដែ​លបញ្ហានេះបង្កឱ្យមានការចាប់អា​រ​ម្មណ៍​ និងសំដែងនូវការខឹងក្រោដ​ចំ​ពោះ​ទង្វេីហិង្សានេះ។

ឃេីញទិដ្ឋភាពបែបនេះ​ លោកឧត្តមសេនី​យ៍ទោ​ សាត​ គឹមសាន​​ បានឱ្យក្រុមការងារប្រតិកម្មរហ័​ស​នៃស្នងការដ្ឋាន​ ​រួមគ្នាជាមួយលោ​ក​ ​ស្រីឧត្តមសេ​នីយ៍ត្រី​ រស់​ ជីវី​ ស្នង​ការរងផែនការងារប្រឆាំងការជួញដូរ​មនុស្សនិងការពារអនីតិជននិងការ​ងារយេនឌ័រ​ សហការជាមួយលោកវរសេនីយ៍ឯក​ ប៉ាង​ ហៀង​ អធិការនគរបាលស្រុកគាស់ក្រឡ​ ធ្វេីការកោះ​ហៅ​ភាគីពាក់ព័ន្ធក្នុងករណីនេះហេីយ។

រហូតមកដល់ពេលរសៀលថ្ងៃទី២៤ខែ​ វិច្ឆិកា​ ឆ្នាំ​២០២២​ នេះបញ្ហាលំអិតទាក់ទងនឹងករណី​ហិង្សានេះមានទិដ្ឋភាពបែបណានោះ សមត្ថកិច្ចកំពុងធ្វេីការ​ស្រាវជ្រាវនៅឡេីយ។

...

ជាមួយគ្នានោះ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បា​នជម្រាបជូនដូចខាងលើ សូមសា​ធារណជន អ្នក​សារព័ត៌មាន និងអ្នក និយមប្រើប្រាស់បណ្តាញសង្គម មេត្តាជ្រាបជាព័ត៌មានសូមអរគុណ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print