លោក​ ឌិត​ ទីណា​ ចុះពិនិត្យសិប្បកម្មកែច្នៃត្រីចំហុយ ជា ធូ ដើម្បីស្វែងយល់ពីការកែច្នៃត្រីចំហុយរបស់សហគ្រាសកែច្នៃផលិតផល ជលផលក្នុងស្រុក

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ លោក ឌិត ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែង​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៥​ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា៖​ លោក​ បានដឹកនាំ​មន្រ្តី​ជំនាញ​ចុះពិនិត្យសិប្បកម្មកែច្នៃត្រីចំហុយ ជា ធូ នៅឃុំទំនប់រលក ខេត្តព្រះសីហនុ កាលពីរសៀលម្សិលមិញនេះ​ ដើម្បីស្វែងយល់ពី ការកែច្នៃត្រីចំហុយរបស់សហគ្រាសកែច្នៃផលិតផល ជលផលក្នុងស្រុក។

លោករដ្ឋមន្ត្រី​ បានថ្លែងបន្តថា​ សិប្បកម្មកែច្នៃត្រីចំហុយ ជា ធូ បានទទួលការ គាំទ្រផ្នែកសម្ភារ និងបច្ចេកទេសពីគម្រោង CAPFish CAPTURE ដែលអនុវត្តដោយរដ្ឋបាលជលផល និងអង្គការយូនីដូ ក្រោមសហហរិញ្ញប្បទានរបស់សហភាពអឺរុប។

លោក​ ឌិត​ ទីណា​ បានគូសបញ្ជាក់ថា​ ក្រសួងកសិកម្ម​ គាំទ្រភាពជាដៃគូរវាងរដ្ឋ និងអង្គការនានា ដើម្បីបង្កើនប្រាក់ចំណូល និងជួយឱ្យផលិតផលកែច្នៃក្នុងស្រុកអាចផលិតបានតាមស្តង់ដារសុវត្ថិភាពម្ហូបអាហារ ដើម្បីអាចឈានចូលទីផ្សារទំនើប ។

ដោយឡែក​នៅព្រឹកថ្ងៃដដែលនេះ​ លោករដ្ឋមន្ត្រី​កសិកម្ម​ ក៏បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រី នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ នៅខេត្តព្រះសីហនុ  និងបានស្តាប់ពី តួនាទី ភារកិច្ច និងបញ្ហាប្រឈមនានា និងបានណែនាំតម្រង់ទិសដល់មន្ត្រីអនុវត្តច្បាប់ ឱ្យមានភាពឆ្លាតវៃក្នុងការដោះស្រាយបញ្ហាបង្រ្គាបបទល្មើស ។ 

...

ទន្ទឹមនេះ លោករដ្ឋមន្ត្រី​ បានណែនាំដល់ថ្នាក់ដឹកនាំមជ្ឈមណ្ឌលគ្រប់លំដាប់ថ្នាក់ ត្រូវមានទស្សនវិស័យប្រាកដនិយម ប្រកបដោយភាពទទួលខុសត្រូវ ដើម្បីឱ្យវិទ្យាស្ថានដំណើរការប្រកបដោយនិរន្តភាព៕ដោយ​៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print