សង្ស័យតូចចិត្តលែងលះជាគ្នាជាមួយប្រពន្ធ​ បុរសម្នាក់យកក្រម៉ាចងក​ សម្លាប់ខ្លួន

ចែករំលែក៖

ប៉ោយប៉ែតៈ​ បុរសម្នាក់ត្រូវប្អូនបង្កើតប្រទះឃើញយកក្រមាចង.កសម្លាប់ខ្លួននឹងធ្នឹមផ្ទះសង្ស័យតូចចិត្តលែងលះជាមួយប្រពន្ធ ។ហេតុការណ៍នេះប្រទះឃើញកាលពីម៉ោង៦នឹង១៥នាទីព្រឹកថ្ងៃទី២៩​ ខែឧសភា​ ឆ្នាំ២០១៦នេះឋិតក្នុងភូមិក្បាលកោះ​ សង្កាត់ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ។បុរសរងគ្រោះត្រូវគេស្គាល់ឈ្មោះកែវ តូន​ អាយុ៤១ឆ្នាំ​ មានទីលំនៅក្នុងភូមិកន្លែងចារ​ ឃុំចំណោម​ ស្រុកមង្គលបុរី​ ខេត្តបន្ទាយមានជ័យ។​ តាមការអះអាងពីប្អូនសពឈ្មោះកែវ បួន​ ភេទប្រុសអាយុ៣៧​ឆ្នាំប្រាប់ថាបងរបស់ខ្លួនមកនៅជាខ្លួនធ្វើជាកម្មករសំណង់រយះពេលជិត២ខែកន្លងមកហើយដោយសារតែមានជម្លោះជាមួយប្រពន្ធហើយក៏ឈានដល់លែងលះគ្នានៅឯភូមិកំណើត លុះមុនថ្ងៃកើតហេតុបងរបស់ខ្លួនបានផឹកស្រាស​ អស់ចំនួន១ពាន់រៀលក៏ចែកផ្លូវគ្នាទៅដេក។​ ប្អូនសពរងគ្រោះបញ្ជាក់ថាលុះព្រឹកឡើងម៉ោងប្រហែល៦ខ្លួន
(ប្អួន)បានមកហៅបងឲ្យទៅធ្វើការក៏ប្រទះឃើញបងចង កនឹងក្រមាភ្ជាប់ជាមួយនឹងធ្នឹមផ្ទះស្លាប់បាត់ទៅហើយ។ នៅកន្លែងកើតហេតុគេឃើញសមត្ថកិច្ចជំនាញ​ក្រុងមកធ្វើកំណត់ហេតុលើសពរងគ្រោះបើទោះជាប្អូនប្រុសនិយាយរឿងរាវប្រាប់សមត្ថកិច្ចបែបណាក៏ដោយ ហើយពេលនេះសមត្ថកិច្ចនៅកំពុងតែសាកសួធ្វើកំណត់ហេតុនៅ
ឡើយចំពោះសពរងគ្រោះមិនដឹងថាស្លាប់មូលហេតុអ្វីពិតប្រាកដនោះទេ៕​

image image image image

ដោយវណ្ណា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print