ការបាញ់ប្រហារនៅសាលា ក្នុងប្រទេសប្រេស៊ីលស្លាប់និងរបួស១៦នាក់

ចែករំលែក៖

កងកម្លាំងប៉ូលិសប្រេស៊ីលបានចាប់ខ្លួនជនសង្ស័យម្នាក់ក្នុងការវាយប្រហារកាលពីថ្ងៃ២៥ខែវិច្ឆិកាលើសាលារៀនចំនួនពីរ បណ្តាលឱ្យមនុស្ស៣នាក់ស្លាប់ និងយ៉ាងហោចណាស់១៣នាក់រងរបួសនៅក្នុងទីក្រុង Aracruz ក្នុងរដ្ឋ Espirito Santo ប្រទេសប្រេស៊ីល។

យោងតាមអភិបាលរដ្ឋ Renato Casagrande បានឱ្យដឹងថា ជនសង្ស័យត្រូវបានគេស្គាល់ថាជាក្មេងប្រុសអាយុ១៦ឆ្នាំ ដែលជាអតីតសិស្សនៃសាលាមួយក្នុងចំណោមសាលាទាំងពីរ។ យុវជនម្នាក់នេះបានប្រើកាំភ្លើងរបស់ឪពុកខ្លួនជា
មន្ត្រីប៉ូលិសបាញ់ទៅលើក្រុមគ្រូបង្រៀននៅសាលាចាស់កាលពីព្រឹកថ្ងៃទី២៥ វិច្ឆិកា បណ្តាលឱ្យមនុស្ស២នាក់ស្លាប់ជាគ្រូបង្រៀន និង១៣នាក់ផ្សេងទៀតរងរបួស រួមមានគ្រូបង្រៀន៩នាក់ កុមារពីរនាក់ ។ បន្ទាប់មក ជនដៃដល់បានទៅសាលារៀនឯកជនមួយក្បែរនោះ ហើយបានបាញ់សម្លាប់សិស្សស្រីម្នាក់ ចំណែកអ្នករបួសខ្លះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
តាមរូបភាពស្រង់ចេញពីកាមេរ៉ាសុវត្ថិភាពដែលបង្ហោះដោយប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីលបង្ហាញជនល្មើសស្លៀកពាក់ឯកសណ្ឋានយោធាកាន់កាំភ្លើងរត់តាមច្រករបៀងសាលាទៅដល់បន្ទប់គ្រូដើម្បីប្រព្រឹត្តបទឧក្រិដ្ឋ។
យោងតាមអភិបាលខេត្ត Renato Casagrande មុនពេលប្រព្រឹត្តបទឧក្រិដ្ឋ ជនល្មើសត្រូវបានទទួលការព្យាបាលផ្លូវចិត្ត ហើយត្រូវបានគ្រួសាររបស់គាត់ផ្ទេរទៅសាលាថ្មី បន្ទាប់ពីជាច្រើនឆ្នាំនៅសាលាចាស់ រហូតដល់ខែមិថុនាឆ្នាំមុន។ លោកក៏បានប្រកាសកាន់ទុក្ខរយៈពេលបីថ្ងៃ ដើម្បីរំលឹកដល់ជនរងគ្រោះ និងជូនពរអ្នករបួសឆាប់ជាសះស្បើយ៕ ដោយធីរីណា

...

រូប​ថត​  :​Zingnews.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print