លោក ម៉ៅ ភិរុណ និងលោក រស់ វណ្ណា​ អញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលឃុំបែកចាន ស្រុកអង្គស្នួល

ចែករំលែក៖

ខេត្តកណ្តាលៈ​ នាព្រឹកថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ២០១៦ លោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្ត និងលោក រស់ វណ្ណា ប្រធានគណៈអចិន្រ្តែយ៍គណៈពង្រឹងមូលដ្ឋានស្រុកអង្គស្នួល បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលឃុំបែកចាន ស្រុកអង្គស្នួល។ សមាសភាពអញ្ជើញចូលរួមមាន៖ លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត,លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត, លោក លោកស្រី គណៈអភិបាល និងក្រុមប្រឹក្សាស្រុកអង្គស្នួល មន្រ្តីរាជការ មេឃុំ មេភូមិ កងកម្លាំងទាំងបី ប្រជាការពារ កម្មករ កម្មការិនី និងប្រជាពលរដ្ឋ សរុបចំនួន ៨៨០នាក់។
គួរបញ្ជាក់ថា អគាររដ្ឋបាលឃុំបែកចាន ត្រូវបានសាងសង់ឡើងអំពីឥដ្ឋ ដំបូលប្រក់ក្បឿង មានទំហំ ១០ម៉ែត្រ គុណនឹង ១៤,៦០ម៉ែត្រ នៅលើផ្ទៃដីទំហំ ៣៨៨ម៉ែត្រការ៉េ ប្រើប្រាស់ថវិកាគុណប្រយោជន៍ខេត្ត ដែលត្រូវសាងសង់ឡើងដោយក្រុមហ៊ុន គីម ហួយអ៊ាង ។
អគាររដ្ឋបាលនេះ សាងសង់ឡើង គឺក្នុងគោលបំណង ដើម្បីផ្តល់កន្លែងធ្វើការត្រឹមត្រូវ ដល់មន្ត្រីរដ្ឋបាល សម្រាប់បង្កលក្ខណៈងាយស្រួលក្នុងការបំពេញការងារ និងផ្តល់សេវាជូនដល់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងជឿទុកចិត្តបាន៕​

image image image image image

ដោយ​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print