ចោរ៤នាក់ធ្វើសកម្មភាពដកកាំភ្លើងភ្ជង់វាយប្លន់យកម៉ូតូពីបុរសម្នាក់បានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានក្រុមជនសង្ស័យមានគ្នា៤នាក់ជិះម៉ូតូពីរគ្រឿង មកគៀរឲ្យឈប់រួចដកកាំភ្លើងភ្ជង់និងវាយប្លន់យកម៉ូតូបានសម្រេច កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចជាប់របងវត្តទួលសង្កែ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ជនរងគ្រោះមានឈ្មោះញ៉ែម ហោសីុ ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរជានិសិ្សត ស្នាក់នៅវត្តសារាវ័ន្ត ក្នុងខណ្ឌដូនពេញ។

បើតាមសម្ដីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគឺ រូបគាត់បានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រចេះ 1B-4542 ចេញពីផ្ទះបងបង្កើតដែលមានប្រពន្ធនៅកន្លែងវាយកូនគោល ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ហើយបានជិះម៉ូតូមកយកមិត្តភក្តិរបស់គេនៅផ្ទះបងរបស់គាត់ម្នាក់ទៀតដែលនៅក្បែរកន្លែងកើតហេតុខាងលើ ខណតែធ្វើដំណើរបានពាក់កណ្ដាលផ្លូវដែលជាកន្លែងកើតហេតុនោះក៏ស្រាប់តែមានជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿង ដែលមិនចាំម៉ាក បានជិះមកគៀរហើយវាយនិងដកកាំភ្លើងខ្លីមកភ្ជង់ប្លន់យកម៉ូតូរបស់ខ្លួនទៅបានសម្រេចរួចជិះគេចខ្លួនបាត់ស្រមោលតែម្ដង ដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានឡើយ។

បន្ទាប់មកជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលសង្កែ ដើម្បីកំណត់មុខសញ្ញាឲ្យសមត្ថកិច្ចតាមចាប់ជនសង្ស័យនិងផ្ដន្ទាទោសតាមផ្លូវច្បាប់៕

image

image

image

image

image

ដោយ៖ ព្រែកជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print