ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកចកត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ជួសជុលស្តារឡើងវិញរួចរាល់ជាស្ថាពរ

ចែករំលែក៖

​ ភ្នំពេញៈ​ ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកចក ស្ថិតក្នុងឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ជួសជុលស្តារឡើងវិញរួចរាល់ជាស្ថាពរ និងកំពុងដាក់ដំណើរការជូនបងប្អូនប្រជាកសិករប្រើប្រាស់ សម្រាប់បំរើឱ្យការស្រោចស្រពលើផ្ទៃដីស្រែ ចំនួន ១.៣០០ ហិកតា ។

សូមរំលឹកជូនថា បន្ទាប់ពីបានទទួលរងនូវការខូចខាតស្ទើរទាំងស្រុង ដោយសារទឹកជំនន់ក្នុងឆ្នាំ ២០១៣ ទំនប់អាងទឹកចក ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានជួសជុល និងស្តារឡើងវិញ កាលពីដើមខែមិថុនា ឆ្នាំ ២០១៤ ដោយមានទំហំការងារ៖ ធ្វើទំនប់អាងថ្មីប្រវែង ១.០០០ ម៉ែត្រ រៀបថ្មការពារជើងទេទំនប់ប្រវែង ១.០០០ ម៉ែត្រ ក្រាលគ្រួសក្រហមលើខ្នងទំនប់អាងប្រវែង ១.០០០ ម៉ែត្រ ដាំស្មៅតាមជើងទេទំនប់ការពារទំនប់អាងប្រវែង ១.០០០ ម៉ែត្រ ស្ដារប្រឡាយមេ ០២ ខ្សែ សរុបប្រវែង ៣.៤៣២ ម៉ែត្រ សាងសង់ស្ពានថ្មីចំនួន ៤ កន្លែង ចាក់គ្រួសក្រហមលើភ្លឺប្រឡាយប្រវែង ៣.៤៣២ ម៉ែត្រ ដាំស្មៅតាមជើងទេភ្លឺប្រឡាយប្រវែង ៣.៤៣២ ម៉ែត្រ និងសាងសង់សំណង់សិល្បការធំតូច ចំនួន ១០ កន្លែង ៕​

image image image image image image image image image image

ដោយ​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print