រថយន្តកាមរីបើកបុករះម៉ូតូ២គ្រឿងបណ្តាលឲ្យបុរស២នាក់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​៖  បុរស២នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីពួកគេបានជិះម៉ូតូ២គ្រឿងស្របទិសគ្នាហើយត្រូវរថយន្ត១គ្រឿងទៀតបើកបុកពេញទំហឹង។

ហេតុការណ៍​នេះ​បាន​កើតឡើក​កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៩ ​ខែឧសភា​ ឆ្នាំ​២០១៦​ នៅចំណុច​ខាលលិចប៉ុស្តិ៍ចោមចៅ​ តាមបណ្តោយផ្លូវជាតិលេខ៤​ ស្ថិតក្នុងសង្កាត់ចោមចៅ​ ខណ្ឌពោធិ៍​សែន​ជ័យ។

តាមសាក្សីនៅកន្លែងកើតហេតុឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរស២នាក់ជិះម៉ូតូ២គ្រឿង ១គ្រឿងម៉ាកស្មាស់ ពណ៌ខ្មៅ​ ពាក់ស្លាកលេខកណ្តាល 1F-5901 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤​ ស្របគ្នាជាមួយម៉ូតូ១គ្រឿងទៀតម៉ាកគុបជ្រុង​ ពណ៌ខៀវ​ ពាក់ស្លាកលេខ​  ប​ 0545 ពភ១​ ខណៈមកមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តកាមរី១គ្រឿងមិនចាំស្លាកលេខ​ ធ្វើដំណើរស្របគ្នាមកពីក្រោយក្នុងល្បឿនលឿនបានជ្រុលបុកពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់​ ចំណែករថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីរងចាំដោះស្រាយពេលក្រោយ៕

image1

image2

image3

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print