កម្មវិធី# Live Your Musicរបស់ស្រាបៀរ Heinekenទទួលបានជោគជ័យខ្លាំងនៅក្លិបកម្សាន្ត Pontoon

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីរៀបចំកម្មវិធីHeineken Green Roomនៅរាជធានីភ្នំពេញនិងខេត្តព្រះសីហនុក្នុងឆ្នាំនេះរួចមក ស្រាបៀរ Heineken បានរៀបចំកម្មវិធីតន្ត្រីសាកលថ្មីរបស់ខ្លួនដែលមានឈ្មោះថា# Live Your Musicនៅក្លិបPontoon ។ កម្មវិធីនេះបានរៀបចំធ្វើកាលពីរាត្រីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦នេះ ជាមួយនឹងវត្តមានចូលរួមពីសំណាក់អ្នកចូលរួមកម្សាន្ត សិល្បករ ឌីជេជាតិ និងអន្តរជាតិជាច្រើនរូប។

ការបើកឆាកដំបូងជាមួយនឹងតារាចម្រៀង ហ៊ីបហបខ្មែរលោក Bross La ជាមួយនឹងបទចម្រៀងល្បីរបស់អ្នកចម្រៀងរូបនេះគឺបទ”នារីសក់ខ្លី” ហើយបន្ទាប់មកគឺជាការបង្ហាញវត្តមាន និងការលាយបញ្ចូលភ្លេងពីសំណាក់ឌីជេMelissa Jo មកពីទីក្រុងកូឡាឡាំពួ នៃប្រទេសម៉ាឡេស៊ី រួមជាមួយនឹងឌីជេល្បីបំផុតប្រចាំក្លិប Pontoon ដើម្បីផ្តល់ការកម្សាន្តពេញមួយរាត្រីសម្រាប់អ្នកគាំទ្រយ៉ាងច្រើនកុះករដែលនិយមទទួលទានស្រាបៀរHeineken ។

អមជាមួយនឹងឌីជេលំដាប់អន្តរជាតិ និងក្រុមតារាផ្តល់ការកម្សាន្តសប្បាយរីករាយ គឺមនុស្សយន្ត Universo Robot Of Pyrotechnics ដែលបានអញ្ជើញមកទស្សនាប្រទេសកម្ពុជាជាថ្មីម្តងទៀតដើម្បីធ្វើការសម្តែងពិសេសជាមួយបច្ចេកវិទ្យាភ្លើងLED កម្រិតខ្ពស់ និងពន្លឺរូបភាពដែលបានញ៉ាំងឲ្យរាត្រីនោះជារាត្រីពិសេសអស្ចារ្យនៃចំណីចក្ខុប្លែកអារម្មណ៍សម្រាប់ទស្សនិកជន។ ជាមួយគ្នានេះគឺកម្មវិធីពិសេសថ្មីមួយបន្ថែមទៀតគឺជាកម្មវិធីរាប់ថយក្រោយដើម្បីបើកកម្មវិធីLive Your Music គឺជាការបង្ហាញកម្មវិធីថ្មីទទួលបានការចាប់អារម្មណ៍ច្រើនបំផុតដែលមានឈ្មោះថា ”Takeover” ឬ ”បន្តវេន” ដែលអនុញ្ញាតឲ្យអ្នកចូលរួមកម្មវិធីបន្តវេនគ្រប់គ្រងតន្ត្រីឌីជេដោយប្រើខ្សែកងដៃពិសេសHeinekenដែលអាចបំភ្លឺពណ៌ក្រហម ​ឬបៃតង ដែលអ្នកចូលរួមកម្មវិធីអាចបោះឆ្នោតបទចម្រៀងបន្ទាប់តើបទមួយណាដែលគេចង់ស្តាប់។

គួរបញ្ជាក់ដែរថាកម្មវិតន្ត្រីLive Your Musicជាកម្មវីធីដ៏ល្អឯកតែមួយគត់តាមបណ្តាក្លឹបកម្សាន្តនានាក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាបចាប់ពីខែឧសភា ដល់ខែកក្កដា គឺនៅតាមបណ្តាក្លិបកម្សាន្តល្បីៗក្នុងខេត្តទាំងនេះដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រនៃកម្មវិធីកម្សាន្តសាកលថ្មីរបស់ស្រាបៀរHeineken ក្នុងគោលបំណងពង្រឹងខ្លួននៅក្នុងវិស័យតន្ត្រីផ្ទាល់នេះឲ្យទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមស្តីពីកម្មវិធី# Live Your Music បន្ទាប់ដែលនឹងប្រារព្វធ្វើឡើងក្នុងព្រះរាជាណាចក្រកម្ពុជាសូមចូលទៅកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរHeineken គឺ www.facebook.com/heineken/

IMG_0836

IMG_0826

IMG_0850

IMG_0854

IMG_0864

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print