​លោក​ អេង​ ឆៃអ៊ាងៈ​ ម៉ោង២រសៀលនេះថ្នាក់ដឹកនាំនិងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនឹងហែរញត្តិទៅថ្វាយព្រះមហាក្សត្រ

ចែករំលែក៖

ភ្នំពេញ៖​ ជាគំរោងគណបក្សសង្រ្គោះជាតិនឹងហែរញត្តិទៅថ្វាយព្រះមហាក្សត្រនៅម៉ោង២រសៀលថ្ងៃទី៣០​ ខែឧសភា​ ឆ្នាំ២០១៦នេះ។ លោក​ អេង​ ឆៃអ៊ាង​ បានបញ្ជាក់ប្រាប់អ្នកកាសែតមុខស្នាក់ការបក្សថាៈ​ ញត្តិនេះមានស្នាមមេដៃអ្នកគាំទ្រជាង២០មឺុននាក់​ ដើម្បីដាក់ជូនថ្វាយព្រះមហាក្សត្រ​ ដោះលែងអ្នកជាប់ឃំុនឹងករណីឃាត់ខ្លួនពីសមត្ថកិច្ចមកលើលោក​ កឹម​ សុខា។

លោក​ អេង​ ឆៃអ៊ាង​ បញ្ជាក់ថា​ ការហែរញត្តិនេះមិនខុសច្បាប់ទេ​ ទោះមិនសុំច្បាប់ក៏ដោយ​ ព្រោះយើងហែរតាមរថយន្ត​ ។ លោកលើកឡើងថា​ បើគ្រាន់តែហែរតាមរថយន្តសុំច្បាប់ដែរ​ មានតែអ្នកបើកឡានទាំងអស់តាមផ្លូវត្រូវសុំច្បាប់ដែរ?

ពាក់ព័ន្ធនឹងការកកស្ទះចរាចរណ៍​ លោកអេង​ ឆៃអ៊ាង​ និយាយថា​ មានតែសមត្ថកិច្ចមកឃាត់ក្បួនទេទើបស្ទះចរាចរណ៍​ ដូច្នេះបើមិនមកកាក់ក៏មិនស្ទះ​នោះដែរ​ ហើយយើងក៏មិនរំខានដល់អ្នកណាឡើយ។

ពេលនេះនៅមុខស្នាក់ការបក្សនិងតាមដងផ្លូវបានស្បើយអ្នកគាំទ្រដោយសារតំណក់ទឹកភ្លៀងកំពុងបង្អោរ៕​

8084493d-66cb-46da-8a00-22820175703b

9027d28e-ab53-42dc-841e-030c627bc516

ដោយ៖ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print