ភ្នំពេញ៖ ជាគំរោងគណបក្សសង្រ្គោះជាតិនឹងហែរញត្តិទៅថ្វាយព្រះមហាក្សត្រនៅម៉ោង២រសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះ។ លោក អេង ឆៃអ៊ាង បានបញ្ជាក់ប្រាប់អ្នកកាសែតមុខស្នាក់ការបក្សថាៈ ញត្តិនេះមានស្នាមមេដៃអ្នកគាំទ្រជាង២០មឺុននាក់ ដើម្បីដាក់ជូនថ្វាយព្រះមហាក្សត្រ ដោះលែងអ្នកជាប់ឃំុនឹងករណីឃាត់ខ្លួនពីសមត្ថកិច្ចមកលើលោក កឹម សុខា។
លោក អេង ឆៃអ៊ាង បញ្ជាក់ថា ការហែរញត្តិនេះមិនខុសច្បាប់ទេ ទោះមិនសុំច្បាប់ក៏ដោយ ព្រោះយើងហែរតាមរថយន្ត ។ លោកលើកឡើងថា បើគ្រាន់តែហែរតាមរថយន្តសុំច្បាប់ដែរ មានតែអ្នកបើកឡានទាំងអស់តាមផ្លូវត្រូវសុំច្បាប់ដែរ?
ពាក់ព័ន្ធនឹងការកកស្ទះចរាចរណ៍ លោកអេង ឆៃអ៊ាង និយាយថា មានតែសមត្ថកិច្ចមកឃាត់ក្បួនទេទើបស្ទះចរាចរណ៍ ដូច្នេះបើមិនមកកាក់ក៏មិនស្ទះនោះដែរ ហើយយើងក៏មិនរំខានដល់អ្នកណាឡើយ។
ពេលនេះនៅមុខស្នាក់ការបក្សនិងតាមដងផ្លូវបានស្បើយអ្នកគាំទ្រដោយសារតំណក់ទឹកភ្លៀងកំពុងបង្អោរ៕
ដោយ៖ សុខ ខេមរា