ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជាក់ថា ចំនួនគោលដៅសរុប ១៦៣គោលដៅ មានយានយន្តចូលគោលដៅចំនួន ២.៥៦៥គ្រឿង ក្នុងនោះ រថយន្តធំ ១៥គ្រឿង រថយន្តតូច ៥២០គ្រឿង និងម៉ូតូចំនួន ២.០៣០គ្រឿង រកឃើញយានយន្តល្មើសសរុបចំនួន ២៥៤គ្រឿង រថយន្តធំ ០៣គ្រឿង រថយន្តតូច ៣៥គ្រឿង និងម៉ូតូចំនួន ២១៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
ដោយឡែកក្នុងរយៈពេល២៩ថ្ងៃ(ថ្ងៃទី០១-២៩ ខែវិច្ឆិកា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក យានយន្តចូលគោលដៅមានចំនួន ៥១.២៣០គ្រឿង រថយន្តធំ ២៩៤គ្រឿង រថយន្តតូច ៦.៥៨៩គ្រឿង និងម៉ូតូ ៤៤.៣៤៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤.៩០៣គ្រឿង រថយន្តធំ ១០៥គ្រឿង រថយន្តតូច ៦១២គ្រឿង និងម៉ូតូ ៤.១៨៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃរយៈពេល២៩ថ្ងៃ នៃខែវិច្ឆិកានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យ ការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕ដោយ៖ស តារា