រក​ឃើញ​យានយន្ត​ល្មើស​ចំនួន​ ២៥៤គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​ នាថ្ងៃទី​២៩​ វិច្ឆិកា​នេះ​!

ចែករំលែក៖

ភ្នំពេញ​៖​ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ នៅ​រសៀលថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ បានបញ្ជាក់​ថា​ ចំនួន​គោលដៅ​សរុប​ ១៦៣​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ២.៥៦៥​គ្រឿង​ ក្នុងនោះ រថយន្តធំ ១៥គ្រឿង រថយន្តតូច ៥២០គ្រឿង និងម៉ូតូ​ចំនួន​ ២.០៣០​គ្រឿង​ ​រក​ឃើញយានយន្ត​ល្មើស​សរុប​ចំនួន​ ២៥៤​គ្រឿង​ រថយន្តធំ ០៣គ្រឿង រថយន្តតូច ៣៥គ្រឿង និង​ម៉ូតូ​ចំនួន​ ២១៦​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩.​អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ ។​

​ដោយឡែក​ក្នុង​រយៈពេល​២៩ថ្ងៃ​(​ថ្ងៃ​ទី​០១-២៩ ខែវិច្ឆិកា​)​ ការ​រឹត​បន្ដឹង​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ យានយន្ត​ចូល​គោលដៅ​មាន​ចំនួន​ ៥១.២៣០គ្រឿង​ រថយន្តធំ ២៩៤គ្រឿង រថយន្តតូច ៦.៥៨៩គ្រឿង និងម៉ូតូ ៤៤.៣៤៧គ្រឿង ក្នុង​នោះ​រក​ឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន​ ៤.៩០៣​គ្រឿង​ រថយន្តធំ ១០៥គ្រឿង រថយន្តតូច ៦១២គ្រឿង និងម៉ូតូ ៤.១៨៦គ្រឿង ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ ។​

​របាយការណ៍​ដដែល​  បាន​វាយតម្លៃ​រយៈពេល​២៩​ថ្ងៃ ​នៃ​ខែវិច្ឆិកា​នេះ​ ឃើញ​ថា​ ការ​អនុវត្ត​តាម​អនុក្រឹត្យ​ ការ​ផាកពិន័យ​យានយន្ត​ល្មើស​បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ​ប្រសើរ​ ទទួល​បានការ​គាំទ្រ​ ពិសេស​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ល្អ​ប្រសើរ​៕ដោយ​៖ស​ តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print