ក្រុមហ៊ុន​អចលនទ្រព្យថៃ​បង្កើន​តម្លៃផ្ទះ​ចំនួន ៥ភាគរយដោយសារតែ​ដីឡើងថៃ្ល​

ចែករំលែក៖

លោក Piya Prayong ប្រធានក្រុមហ៊ុន​អចលនទ្រព្យ​ថៃ​ Pruksa Real Estate ​បាន​ឱ្យដឹងថា ក្រុមហ៊ុន​កំពុងតែ​បង្កើ​ន​តម្លៃ​ផ្ទះ​ចំនួន ៥ភាគរយ​ក្នុងឆ្នាំនេះ​ ដោយសារតែ​តម្លៃ​ដីខ្ពស់​ជាង​មុន។​

លោក​បាន​បន្ថែមទៀតថា ក្រុមហ៊ុនក៏​បានបង្កើន​ការកំណត់នូវ​ប្រាក់ចំណូល​របស់ខ្លួន​ពី ៥២​ពាន់​លាន​បាតទៅ​ ៥៣​ ពាន់លាន​បាត​វិញ​ដែរ ដោយសារតែ​វិធានការជំរុញ​កំណើនសេដ្ឋកិច្ច​របស់រដ្ឋាភិបាល​នៅក្នុង​វិស័យ​ទីផ្សារ​អចលនទ្រព្យ​នេះ។​​

លោក​បាន​បន្ថែមទៀតថា តម្លៃ​ដី​កើនឡើង​ក្នុងចន្លោះពី ២០ ទៅ ៣០ភាគរយ​ចាប់តាំងពីឆ្នាំមុ​ន​។ ទោះបីជា​តម្លៃដី​នេះ​មិនទាន់​ធ្វើឱ្យប៉ះពាល់​ដល់​តម្លៃ​សាងសង់​និងសំណង់ក៏ដោយ ក៏ក្រុមហ៊ុននេះ​បាន​មើលឃើញថា ក្រុមហ៊ុននេះ​នៅតែមើល​ឃើញនូវភាព​​ចាំបាច់ត្រូវតែ​បង្កើន​តម្លៃគេហដ្ឋាន​ផងដែរ។​​​

លោក​ Piya បានមាន​ប្រសាសន៍ទៀតថា បើទោះបីជាសេដ្ឋកិច្ច​មិនត្រូវបានគេរំពឹងថានឹងកើនឡើង​ច្រើនក្នុងឆ្នាំនេះក៏ដោយ ក៏​ក្រុមហ៊ុនជឿថា តម្រូវ​ការ​គេហដ្ឋាន​​នៅតែខ្លាំង​គ្រប់គ្រាន់​ដើម្បីឈានដល់​គោល​ដៅ​កំណត់​នៅក្នុងទីផ្សារ​គេហដ្ឋាន​នៅទីក្រុង​បាងកក​ក្នុងអត្រា​ ៨ភាគរយ​ស្មើនឹង ៣៨៣,១៨ពាន់លាន​បាតផងដែរ។តម្រូវការភាគច្រើន​គឺ​ផ្តោត​ទៅលើ​​ផ្ទះ​ដែលមានតម្លៃមិនច្រើន​ជាង ៧លាន​បាត​​។

លោក Lersuk Chuladesa សហប្រធាន​ប្រតិបត្តិរបស់ក្រុមហ៊ុននេះ​បាន​មានប្រសាសន៍ថា ក្រុមហ៊ុន​បាន​បង្ហាញ​ពីចំណូល​ចំនួន ១០,២៨​ពាន់លាន​បាត និង​ប្រាក់ចំណេញសុទ្ធ​ចំនួន ១,២៦​លាន​បាត​ក្នុងត្រីមាសដំបូង​នេះ ពោលគឺកើនឡើង ២៣,៨ភាគរយ និង​៤២,១​ភាគរយ​ បើធៀបនឹង​រយៈពេលដូចគ្នាកាលពីឆ្នាំមុន​។​

លោក​បាន​បញ្ជាក់ទៀតថា ជាមួយនឹងការកំណត់​គោលដៅនៃចំណូល​នេះ ក្រុមហ៊ុន​គ្រោងនឹង​ដាក់ចេញនូវគម្រោងគេហដ្ឋាន​​ពី ៥០ ទៅ​ ៥៥ គម្រោង​ផងដែរ ដែល​មានតម្លៃ​ប្រមាណជា ៤០​ពាន់លាន​បាត​ នៅចុង​ឆ្នាំនេះ​ បន្ទាប់​ពី​បានដាក់ចេញនូវ ១០គម្រោង ដែលមាន​តម្លៃ​ ៧,៤១​ពាន់លាន​បាត​នៅក្នុង​ត្រីមាសទី​១​នេះ។

ខណៈនោះដែរ ក្រុមហ៊ុននេះ​មានភាពជឿជាក់ថា ចំណូល​របស់ខ្លួន​នឹងឈានដល់គោល​ដៅ​ថ្មី​គឺ ៥៣​ពាន់លាន​បាត​ ដោយសារតែ​ខ្លួន​ទទួលបាន​ការលក់​ផ្ទះ​ដាច់ជាច្រើន ហើយ​រង់ចាំតែផ្ទេរ​ជូន​អតិថិជន​នៅក្នុងឆ្នាំនេះ​តែប៉ុណ្ណោះ។​

លោក Thanapol Sirithanachai ប្រធានក្រុមហ៊ុន​អចលនទ្រព្យ​ Golden Land Property Development ក៏គ្រោងនឹង​ដាក់ចេញនូវ​គម្រោង​គេហដ្ឋាន​ចំនួន ១២គម្រោង​ដែលមានត​ម្លៃ ១៦​ពាន់លាន​បាត​ផងដែរក្នុង អំឡុង​ចុងឆ្នាំនេះ​ ហើយ​នឹងដាក់គោល​ដៅ​ចំណូល​ក្នុង​ឆ្នាំ​២០១៦​ដល់ ១០​ពាន់លាន​បាត​ផងដែរ។​​

ក្រុមហ៊ុននេះ​បាន​បញ្ជាក់ថា ចំណូល​របស់ក្រុមហ៊ុន​មាន​ចំនួន ២,៤​ពាន់លាន​បាត និងប្រាក់​ចំណេញ​សុទ្ធមាន​ចំនួន ១៩៨,៤១​លាន​បាត​នៅក្នុងត្រីមាស​ទី១ ពោលកើនឡើង ៤៦ភាគរយដល់ ៥៦,៤​ភាគរយ​បើធៀបនឹង​រយៈពេលដូចគ្នា​កាលពី​ឆ្នាំមុន​។​

លោក​បាន​បន្ថែមទៀតថា លទ្ធផល​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​បាន​បង្ហាញថា ការកើនឡើងខ្លាំងនេះ​គឺដោយសារតែ​វិធានការ​របស់រដ្ឋាភិបាល​ដែលជំរុញ​តម្រូវការ​ទីផ្សារនៅក្នុង​រយៈពេល​ ៤​ខែដំបូង​នៃឆ្នាំនេះ​។​
ក្រុមហ៊ុន​ចុះបញ្ជី​ភាគច្រើន​បាន​អះអាងថា កំណើនខ្លាំង​នេះ​នៅក្នុង​ត្រីមាសទី១នេះគឺដោយសារតែ​វិធាន​របស់រដ្ឋាភិបាល​ដែលបាន​ផុតកំណត់កាលពីខែមុន​នោះ​៕

image001

ដោយ៖ រ័ត្ន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print