បាញ់ប្រហារនៅវេណេហ្ស៊ូអេឡា និងអាមេរិកស្លាប់​១៣នាក់

ចែករំលែក៖

សារព័ត៌មាន ​BBC បានផ្សាយថា​ នៅថ្ងៃទី​៣០ ខែឧសភា ឆ្នាំ២០១៦ មានការបាញ់ប្រហារយ៉ាងរន្ធត់មួយកើត​ឡើងនៅរដ្ឋ ​Trujillo ភាកខាងលិចប្រទេសវេណេហ្ស៊ូអេឡា បណ្តាលឲ្យមនុស្ស ​១៣នាក់ស្លាប់ ក្នុងនោះមានយុវ​ជន​៣នាក់។

ក្រោយការបាញ់ប្រហារខ្មាន់កាំភ្លើងបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុដោយរថយន្តនិងម៉ូតូ។​មន្ត្រីវេណេហ្ស៊ូអេឡាបញ្ចាក់ថា ក្នុងចំណោមជនរង្គ្រោះ​មានម្នាក់ជាជនជាតិកូឡំប៊ី​។ ក្រុមជនដៃដល់បានបង្ខំឲ្យជនរង្គ្រោះចេញពីផ្ទះរួចបាញ់សម្លាប់តែម្តង។

អង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថា ចំនួនបទល្មើសនៅវេណេហ្ស៊ូអេឡា​បានកើនឡើងជាបន្ត​បន្ទាប់ក្នុងពេលដែលសេដ្ឋកិច្ចប្រទេសនេះកំពុងធ្លាក់ក្នុងវិបត្តយ៉ាងខ្លាំងដោយសារតែតម្លៃប្រេងធ្លាក់ចុះ។សេដ្ឋកិច្ចវេណេហ្ស៊ូអេឡាពឹងផ្អែកទៅលើប្រេងស្ទើរតែទាំងស្រុង ហើយក្នុងពេលដែលតម្លៃប្រេងធ្លាក់ចុះនោះសេដ្ឋកិច្ចប្រទេសនេះក៏រងផងប៉ះពាលយ៉ាងខ្លាំង។

កាលពីឆ្នាំ​កន្លងមក ក្រុមអង្គេតការពីអំពើហឹង្សានៅវេណេហ្ស៊ូអេឡា​បានប្រកាសរបាយការមួយឲ្យឃើញថា មានមនុស្សដល់ទៅ​ ២៤,៩៨០នាក់ស្លាប់ដោយអំពើហឹង្សា​ ប៉ុន្តែរដ្ឋាភិបាល​បានច្រានចោលការចោទប្រកាន់ទាំងនោះ។

ដោយឡែកនៅអាមេរិកវិញ កាលពីយប់ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ២០១៦ កន្លងមកមានមនុស្ស ២នាក់ស្លាប់និង​៦នាក់រងរបួសនៅក្នុងហេតុការបាញ់ប្រហារដូចគ្នានេះក្នុងទីក្រុងហូស្តុន រដ្ឋតិចសាស អាមេរិក។

ប៉ូលិសអាមេរិកបានឲ្យដឹងថា ជនដៃដល់ពីរនាក់បានបើកការបាញ់ប្រហារទៅលើមនុស្សម្នាក់កំពុងអង្គុយក្នុងរថយន្ត​។ ភ្លាមៗនោះប៉ូលិសបានទៅដល់កន្លែងកើតហេតុហើយចាប់ខ្លួនជនដៃដល់ភ្លាមៗ ។ ជនដៃដល់ម្នាក់បានស្លាប់ ដោយរងការបាញ់ប្រហារពីប៉ូលិសនិងម្នាក់ទៀតរង​របួស ក្រោយតដៃជាមួយប៉ូលិស។ ចំណែកភាគីប៉ូលិសវិញក៏មានមនុស្ស​២នាក់ស្លាប់ផងដែរ៕

2 (2)

2 (3)

2 (1)

ប្រែសម្រួល៖​ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print