សមត្ថកិច្ចចាប់ខ្លួន​មេ​តុងទីន​ម្នាក់ដែលបានបោក​លុយ​ជាង​២០​ម៉ឺន​ដុល្លារ

ចែករំលែក៖

ខេត្តសៀមរាប ​៖ ​សមត្ថកិច្ច​នគ​រ​បាលការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាលខេត្តសៀមរាបបានឃាត់ខ្លួន​ស្ត្រី​ជា​មេ​តុងទីន​ម្នាក់ ក្រោយពេលស្ដ្រីរូបនោះដាក់ឈ្មោះកូនតុងទីនខ្យល់ក្នុងបញ្ជីឈ្មោះរួច​ឆ​បោ​ក​បានលុយជាង​២០​ម៉ឺន​​ដុល្លារ។

ហេតុការណ៍នេះបានកើតឡើង​កាលពី​ថ្ងៃ​ទី​២៨ ​ខែ​ឧសភា ឆ្នាំ២០១៦នេះ ស្ថិតនៅ​ខាងមុខ​​ផ្សារ​លើធំថ្មីខេត្ដសៀមរាប ខណៈស្ដ្រីរូបនោះកំពុងដើរចេញពីផ្សារ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន​មានឈ្មោះ ​អាំង គឹម​ហ៊​ន់ ភេទ​ស្រី ​អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប​។​ ប្រភពបាន​បន្តថា ប្រាក់​ដែល​ជនសង្ស័យ​ឆបោក​ពី​កូន​តុងទីន​នោះ​មាន​ចំនួន​ ២០៨,០០០​ដុល្លារ​។ ហើយ​ការ​​បោក​​នេះស្ដ្រីសង្ស័យ​បាន​​យក​ឈ្មោះ​ខ្មោច ចូលទៅ​ក្នុង​បញ្ជីឈ្មោះតុង​ទីន ដោយ​បង្ហាញថា កូនតុងទីន​របស់ខ្លួនបាន​ដាក់​ឈ្មោះ​លេង​ជាមួយគ្នា។ ​ក្រោយពីមនុស្ស​ឃើញ​មាន​ឈ្មោះអ្នកលេង​ច្រើន​នាក់ហើយលុយក៍ធំទៀត ​ក៍នាំគ្នាលេងនិងបង់ប្រាក់​ឲ្យស្ដ្រីសង្ស័យ​រូបនោះរៀងៗ​ខ្លួន​។ បន្ទាប់ពីបានប្រមូល​លុយ​បានចំនួនច្រើនសន្ធឹកសន្ទាប់ដូច​ខាងលើនេះ​ មេតុងទីនបានព្យាយាម​គេចខ្លួន ហើយនៅ​ពេល​ថ្ងៃ​​ត្រូវ​ដេញ​ជនសង្ស័យក៍មិនមានវត្ដមានដែរ ទើបសមត្ថកិច្ចចាប់ខ្លួន​តាម​ពាក្យ​បណ្ដឹងជនរងគ្រោះ ដើម្បីអនុវត្ដតាមនិតិវិធីច្បាប់​តែម្ដង។

បច្ចុប្បន្នស្ត្រីជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណំុរឿងបញ្ជូនទៅតុលាការថ្ងៃទី៣០ ខែឧសភា ដើម្បីចាត់ការជាបន្ដ៕​

1

ដោយ៖ ជានិរន្ដរ៍

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print