ក្មេង​ស្រី​ម្នាក់​ អាយុ​ទើប​តែ​១២ឆ្នាំ​សោះ ខឹងម្ដាយស្ដីបន្ទោសសម្រេច​ចិត្ត​ចង​ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន

ចែករំលែក៖

ខេត្តកោះកុង៖ បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​០១​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​៖​ មានករណីក្មេងស្រីម្នាក់​ បានចងកធ្វើអត្តឃាត​សម្លាប់​ខ្លួន​ នឹងខ្សែទំហំ​ ១០លី ព្រោះតែរឿង​អាណាព្យាបាល​ស្ដីបន្ទោស​ឱ្យបន្តិចបន្តួច។

ហេតុការណ៍ខាងលើនេះ​ បានកើតឡើង​កាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកាម្សិលមិញនេះ​ ស្ថិតនៅក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។

ក្រោយពីទទួលបានពត៌មានពីប្រជាពលរដ្ឋ កម្លាំងជំនាញអធិការដ្ឋានស្រុក​បូទុមសាគរ​ នៃ​ស្នងការដ្ឋាននគរបាលខេត្តកោះកុង​ បានសហការជាមួយ  លោកគ្រូពេទ្យមណ្ឌលសុខភាព និងអាជ្ញាធរភូមិ-ឃុំ បានចុះត្រួតពិនិត្យសពឈ្មោះ បៀប ម៉ូលីកា ភេទស្រី អាយុ ១២ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ ។

តាមរយៈ​ការពិនិត្យ សពមាន​ស្លាកស្នាមជាំ ត្រង់ក ទៅត្រចៀកម្ខាងទៅម្ខាង និងស្នាមជាំត្រង់ខ្នង និងមាត់ខាំចុងអណ្ដាត។​ តាមការបញ្ជាក់ពីលោកគ្រូពេទ្យសព ពិតជាបានស្លាប់ដោយចងកធ្វើអត្តឃាតពិតប្រាកដមែន ។

យោងតាមការបំភ្លឺរបស់បងស្រី និងម្ដាយសព បានបញ្ជាក់ សពបានខឹងពីការស្ដីបន្ទោសរបស់ក្រុមគ្រួសារ ។

...

បច្ចុប្បន្ន​ សព​បានប្រគល់​ជូន​សាច់ញាតិ​រៀបចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ៕ ដោយ៖ អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print