លោក Steve Bruce គ្រូបង្វឹកក្រុម Hull Cityបញ្ជាក់ថា គាត់ត្រូវការពេលវេលាពិចារណាលើអនាគតរបស់គាត់ក្រោយជួយក្រុមនេះវិលត្រឡប់មកកាន់ក្របខ័ណ្ឌអង់គ្លេស Premier League វិញ។
ក្រុមHull Cityបានយកឈ្នះលើក្រុម Sheffield Wednesday ដោយលទ្ធផល១-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ Play Off ធ្វើឲ្យពួកគេមានឱកាសវិលត្រឡប់មកកាន់ក្របខ័ណ្ឌកំពូល របស់អង់គ្លេសវិញ ។
លោកSteve Bruce បាននិយាយប្រាប់ វិទ្យុBBCផ្សាយផ្ទាល់ថា “ខ្ញុំត្រូវតែពិភាក្សាជាមួយនឹងប្រធានក្លិបសិន ។ គ្នានអ្នកណា ចង់ដើរចេញពីក្របខ័ណ្ឌ Premier League នោះទេ ហើយខ្ញុំក៏ចង់ដឹកនាំនៅទីនោះ ដែរ ។ ប៉ុន្តែខ្ញុំចង់ដឹងពីការបញ្ជាក់ថាច្បាស់ពីក្លិបថាពួកយើងអាចដើរលើផ្លូវត្រូវដើម្បី ទទួលលទ្ធផលល្អ” ។
កីឡាករ Mohamed Diame គឺជាអ្នក ដែលជួយក្រុមលោក Steve Bruce ឈ្នះ ដោយស៊ុតបាល់បានយ៉ាងល្អនៅក្នុងនាទី៧២ ហើយក្រុម Hull City អាចនឹងរកប្រាក់ បានរហូតដល់ទៅ១៧០លានផោនពេល វិលត្រឡប់មកកាន់អង់គ្លេស Premier League វិញ៕
ដោយ៖ ដេវីត