បច្ចុប្បន្នអាមេរិកបានលុបប្រទេសរុស្ស៊ី ចេញពីកិច្ចប្រជុំ G8 នៅសល់តែ G7 ប៉ុណ្ណោះ ហើយថ្ងៃក្រោយអាចនឹងនៅសល់តែ G6 ដោយសារតែពេលនេះប្រទេសទាំង៦នៅ ក្នុង G7 បានរួមដៃគ្នាសំពងទៅលើប្រទេស ចិនដោយចេញសេចក្តីប្រកាសរួមស្តីអំពីស្ថានភាពនៅដែនសមុទ្រចិនភាគខាង ត្បូង។
ស្ថានភាពដាក់គំនាបរបស់អាមេរិកនិងសម្ពន្ធមិត្តទៅលើរុស្ស៊ី និងចិនអាចជាដើម ហេតុបង្កឲ្យមានសង្គ្រាមត្រជាក់ថ្មីកើតឡើង នៅលើពិភពលោក។ សាស្ដ្រាចារ្យមកពី សាកលវិទ្យាល័យ Stephen Cohen សហ រដ្ឋអាមេរិកបានបញ្ជាក់ថា លោកខាងលិច គួរតែបញ្ឈប់ការឌឺដងប្រធានាធិបតី ពូទីន ហើយប្រមូលអារម្មណ៍ពង្រឹងស្មារតីវាយ តម្លៃស្ថានភាពឱ្យបានល្អិតល្អន់។
លោក Cohen មានប្រសាសន៍ថា «អ្វី ដែលកំពុងតែកើតឡើងជាសង្គ្រាមត្រជាក់ថ្មីរវាងរុស្ស៊ីនឹងអាមេរិក ហើយសង្គ្រាមនេះមានសភាពគ្រោះថ្នាក់ជាងពេលមុនទៅ ទៀតដោយសារតែតំបន់ភូមិសាស្ដ្រយុទ្ធសាស្ដ្ររបស់អាមេរិកនៅកៀកព្រំដែនរុស្ស៊ី។
ចាប់តាំងពីសង្គ្រាមត្រជាក់រវាងអាមេរិក នឹងរុស្ស៊ីបញ្ចប់ទៅ អាមេរិកបានបង្កើត កម្លាំងទាហានជាច្រើននៅព្រំដែនរុស្ស៊ី ដោយដាក់ពង្រាយប្រព័ន្ធកាំជ្រួចមីស៊ីលការពារទំនើបៗទៀតផង។ មិនត្រឹមតែ ប៉ុណ្ណោះអាមេរិកបានធ្វើសមយុទ្ធជាទ្រង់ទ្រាយធំនៅលើទឹកដីប្រទេសសម្ពន្ធមិត្ដណាតូជាប់ព្រំដែនប្រទេសរុស្ស៊ីដោយមាន ការចូលរួមពីសព្វាវុធទំនើបៗរបស់អាមេរិក ក្នុងនោះមានយន្ដហោះទម្លាក់គ្រាប់បែក B-52 ជាដើម។ ភ្លាមៗនោះដែររុស្ស៊ីក៏បានធ្វើសមយុទ្ធទ្រង់ទ្រាយធំរបស់ខ្លួនក្នុងគោល ដៅការពារការវាយប្រហារឈ្លានពានពី តំបន់អឺរ៉ុបខាងកើតចូលទៅប៉ែកខាងលិច ប្រទេសរុស្ស៊ី។
សកម្មភាពរបស់អាមេរិក និងណាតូ បានបង្ហាញពីការប្ដេជ្ញារបស់ខ្លួនការពារ អធិបតេយ្យភាពសុវត្ថិភាពរបស់រៀងៗ ខ្លួនមិនព្រមចុះថយឬខ្លាចរអារាល់ការគំរាម កំហែងពីប្រទេសមហាអំណាចឡើយ។កន្លងមកថ្មីៗរដ្ឋមន្ដ្រីការបរទេសអា មេរិកលោកចន ឃើរី បានព្រមានរុស្ស៊ីថា អធិបតេយ្យភាពបណ្ដាប្រទេសណាតូមិន អាចឈ្លានពានបានឡើយ អាមេរិកនិង ប្រទេសសម្ពន្ធមិត្ដប្ដេជ្ញាការពារមិនឱ្យមាន ការឈ្លានពានកើតឡើងជាដាច់ខាត។
មានប្រសាសន៍នៅក្នុងវេទិកាស្ដីពីទំនាក់ ទំនងអាមេរិក-ណាតូ លោកចន ឃើរី បញ្ជាក់ថា រុស្ស៊ីកំពុងព្យាយាមផ្លាស់ប្ដូររូបភាពសន្ដិសុខនៅភាគខាងកើត និងភាគ កណ្ដាលអឺរ៉ុប។ ដូច្នេះយើងចាំបាច់ត្រូវតែនិយាយឱ្យបានច្បាស់ជាមួយរុស្ស៊ីថា ទឹកដី ណាតូមិនអាចឈ្លានពានបានឡើយ។
លោកចន ឃើរី បន្ដទៀតថា ព្រឹត្ដិការណ៍ កើតឡើងនៅអ៊ុយក្រែនជាការដាស់ស្មារតីឱ្យប្រទេសសម្ពន្ធមិត្ដណាតូនៅអឺរ៉ុបបង្កើនការប្រុងប្រយ័ត្នមិនឱ្យបាត់បង់តទៅទៀត នោះឡើយ។ ចំណែកភាគីរុស្ស៊ីក៏បាន ប្រកាសតបតនឹងអាមេរិក និងណាតូ វិញថា រុស្ស៊ីនឹងប្រើប្រាស់អាវុធបរមាណូ ប្រសិនបើមានការប៉ះទង្គិចជាមួយរុស្ស៊ី។
ចំពោះទ្រង់ទ្រាយនៃកម្លាំងទាហានវិញណាតូមានច្រើនជាងរុស្ស៊ីរហូតដល់១០ដង ប៉ុន្ដែប្រសិនបើរុស្ស៊ីបញ្ជូនទៅកាន់អ៊ុយក្រែន ហើយប៉ះជាមួយណាតូនោះ រុស្ស៊ីនឹងប្រើ ប្រាស់ដល់អាវុធបរមាណូ ដោយសារកម្លាំង ទាហានរុស្ស៊ីមានតិចជាងណាតូ១០ដង ដូច្នេះបើប្រើប្រាស់កម្លាំងយោធាទល់នឹង យោធានោះរុស្ស៊ីមិនអាចយកឈ្នះណាតូបានឡើយ។
បច្ចុប្បន្នណាតូមិនបានគិតដល់គោល ដៅខាងលើនោះទេ ដោយណាតូសង្ឃឹមថា នឹងគ្មានសង្គ្រាមជាទ្រង់ទ្រាយធំកើតឡើងជាមួយរុស្ស៊ីនោះឡើយ។ កាលពីពេល កន្លងមកអតីតនាយករដ្ឋមន្ដ្រីអ៊ុយក្រែន ប្រកាសថា រុស្ស៊ីមិនចង់ឱ្យមានសង្គ្រាម លោកលើកទី៣កើតឡើងនោះទេ ដែល ជាសកម្មភាពប្រកបដោយគ្រោះថ្នាក់ សម្រាប់ទាំងប្រទេសរុស្ស៊ី និងបណ្ដាពល រដ្ឋជាច្រើននៅលើពិភពលោក។
ក្នុងរឿងទណ្ឌកម្មទៅលើរុស្ស៊ីសហ ភាពអឺរ៉ុបដែលមានសមាជិក២៨ប្រទេស គ្មានជំហររួមធ្លុងគ្នាជាមួយអាមេរិកនោះទេ។ ខុសពីអាមេរិក អឺរ៉ុបដែលមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយរុស្ស៊ីមិនចង់និយាយពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរុស្ស៊ីនោះឡើយ។ អឺរ៉ុបមានការប្រយ័ត្នប្រយែងខ្លាំងមិនចង់ដាក់ទណ្ឌកម្មទៅលើរុស្ស៊ីទេ។ អាចដោយសារតែហេតុផលនេះហើយ ទើបធ្វើឱ្យអឺរ៉ុបចេញផ្សាយយឺតយ៉ាវបន្ដិច ឈ្មោះបុគ្គលដែលគេត្រូវពិចារណាចាត់ ចូលក្នុងបញ្ជីរងទណ្ឌកម្ម។
នៅក្នុងបញ្ជីឈ្មោះទណ្ឌកម្មថ្មីគេឃើញ ជំហររារែក និងយោគយល់ច្រើនរបស់ សហភាពអឺរ៉ុបទៅលើទីក្រុងមូស្គូ។ ដោយ រួមបញ្ចូលមនុស្ស១៥នាក់ថ្មីទៅក្នុងបញ្ជី សហភាពអឺរ៉ុបដាក់ទណ្ឌកម្មទៅលើមនុស្ស សរុប៤៨នាក់។
ប៉ុន្ដែផ្ទុយពីអាមេរិកដែលដាក់ទណ្ឌកម្មទៅលើមហាសេដ្ឋីអ្នកជំនួញដែលស្និទ្ធនឹង លោកប្រធានាធិបតីរុស្ស៊ី សហភាពអឺរ៉ុប វិញដាក់ទណ្ឌកម្មភាគច្រើនតែទៅលើបុគ្គល ដែលធ្វើការផ្នែករដ្ឋបាល ប៉ុន្ដែគ្មានពាក់ព័ន្ធនឹងជំនួញសេដ្ឋកិច្ច។ ពួកគេជាមន្ដ្រីរដ្ឋា ភិបាលរុស្ស៊ី មេបញ្ជាការកងទ័ពរុស្ស៊ីឬ ប្រធានក្រុមស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី។ បន្ថែមពីលើនេះសហភាពអឺរ៉ុបបានដាក់ ទណ្ឌកម្មផងដែរទៅលើអតីតមន្ដ្រីអ៊ុយ ក្រែនដែលបានចូល រួមឱ្យមានការបោះ ឆ្នោតប្រជាមតិរហូតឈានទៅដល់ផ្ដាច់ទឹក ដីគ្រីមៀពីអ៊ុយក្រែនចូលទៅក្នុងប្រទេស រុស្ស៊ី ។
សហភាពអឺរ៉ុបមានសមាជិកទាំង អស់២៨ ប៉ុន្ដែមិនមែនសុទ្ធតែប្រទេសទាំងអស់នោះពេញចិត្ដគាំទ្រឱ្យមានការដាក់ទណ្ឌ កម្មបន្ថែមទៅលើរុស្ស៊ីនោះទេ។ សហភាពអឺរ៉ុបពឹងអាស្រ័យច្រើនទៅលើប្រេង និង ឧស្ម័ននាំចូលពីរុស្ស៊ី។ ប្រេង៨៤ភាគរយ និងឧស្ម័ន៧៦ភាគរយដែលប្រើប្រាស់នៅ សហភាពអឺរ៉ុបត្រូវទិញពីរុស្ស៊ី។
បើមើលទៅលើទីតាំងភូមិសាស្ដ្រគេ អាចឃើញជំហរខុសគ្នារបស់ប្រទេស សមាជិកអឺរ៉ុបនៅក្នុងរឿងដាក់ទណ្ឌ កម្មទៅលើរុស្ស៊ី។ ក្រុមប្រទេសដែលមិន ពឹងអាស្រ័យទាល់តែសោះទៅលើរុស្ស៊ី ដែលមានដូចជាប្រទេសក្រូអាតអៀរឡង់ ហុល្លង់ និងរ៉ូម៉ានី ។
ប្រទេសមួយចំនួនដែលស្ថិតនៅតាម ព្រំដែនជាមួយរុស្ស៊ី ឬនៅមិនឆ្ងាយប៉ុន្មាន ពីរុស្ស៊ី បើទោះបីជាមានសេដ្ឋកិច្ចពឹងផ្អែកខ្លាំង ជាពិសេសការនាំចូលឧស្ម័នពីរុស្ស៊ី ប៉ុន្ដែគេនៅតែគាំទ្រឱ្យមានការដាក់ទណ្ឌ កម្មថ្មីទៅលើរុស្ស៊ី គឺលីតូនី អេស្ដូនី លីទុយ អានី ស៊ុយអែត និងប៉ូឡូញជាដើមបានគាំទ្រ ឱ្យមានទណ្ឌកម្មខ្លាំងទៅលើរុស្ស៊ីដោយ សារតែប្រទេសទាំងនេះព្រួយបារម្ភពីសន្ដិសុខផ្ទាល់ខ្លួននៅពេលកងទ័ពរុស្ស៊ីត្រូវ បញ្ឈរជើងរួចជាស្រេចនៅមិនឆ្ងាយប៉ុន្មានពីមាត់ទ្វារផ្ទះរបស់គេ។ បារាំង ដាណឺម៉ាក អង់គ្លេសបាន គាំទ្រឱ្យមានទណ្ឌកម្មទៅលើរុស្ស៊ីដោយគ្មានលក្ខខណ្ឌ។
អាល្លឺម៉ង់ ហ្វាំងឡង់ អុីតាលី គាំទ្រឱ្យមានទណ្ឌកម្មទៅលើរុស្ស៊ីបន្ថែមទៀត ប៉ុន្ដែនៅក្នុងតែករណីណាដែលរុស្ស៊ីធ្វើអន្ដរា គមន៍ទៅក្នុងទឹកដីអ៊ុយក្រែនតែប៉ុណ្ណោះ៕
ប្រែសម្រួល៖ ម៉ែវ សាធី