ទេសចរចាប់អារម្មណ៍មកទស្សនាសត្វព្រៃតាមតំបន់ការពារធម្មជាតិកម្ពុជា

ចែករំលែក៖

ខេត្ត​ព្រះវិហារ​៖​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃសុក្រទី​០២​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ទេសចរណ៍​ ចាប់អារម្មណ៍មកទស្សនាសត្វព្រៃតាមតំបន់ការពារធម្មជាតិកម្ពុជា។

បេី​តាមការបញ្ជាក់ពី​លោក ចាន់ អ៊ូ សមាជិកសហគមន៍តំបន់ការពារធម្មជាតិ បានឲ្យដឹងថាភ្ញៀវទេសចរណ៍អន្តរជាតិចំនូន៨នាក់ ក្នុងនោះស្រី៥នាក់ បានមកទស្សនាសត្វត្រយ៉ងយក្ស នៅសហគមន៍តំបន់ការពារធម្មជាតិត្មាតប៉ើយធឿនក្រសាំង ក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព នៅក្នុងស្រុកគូលែន ខេត្តព្រះវិហារ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ។

សូមជម្រាបជូនថា​ សត្វត្រយ៉ងយក្ស ដែលជាសត្វស្លាបតំណាងឲ្យប្រទេសកម្ពុជា និងប្រភេទរងគ្រោះជិតផុតពូជបំផុតនៅលើពិភពលោក ហើយកំពុងត្រូវបានអភិរក្សក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា។

...

ជាមួយគ្នានោះ​ ក្រសួងបរិស្ថាន​ ក៏បានបង្ហាញ​ពីតំបន់​ទេសចរណ៍​ជាច្រើន​មានដូចជា​៖​ ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ខេត្តព្រះវិហារ​ ,ទេសចរណ៍ធម្មជាតិផ្សារភ្ជាប់ទឹកដី ជីវភាពសហគមន៍ ,សហគមន៍តំបន់ការពារធម្មជាតិ​ ,តំបន់ការពារធម្មជាតិនៅកម្ពុជា ,ឧទ្យានជាតិ ,ឧទ្យានជាតិសមុទ្រ ,ដែនជម្រកសត្វព្រៃ ,តំបន់ការពារទេសភាព ,តំបន់ប្រើប្រាស់ច្រើនយ៉ាង ,តំបន់រ៉ាមសារ ,តំបន់បេតិកភណ្ឌធម្មជាតិ​ ,កម្ពុជាមាតុភូមិខ្ញុំ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print