ខេត្តព្រះវិហារ៖ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃសុក្រទី០២ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា ទេសចរណ៍ ចាប់អារម្មណ៍មកទស្សនាសត្វព្រៃតាមតំបន់ការពារធម្មជាតិកម្ពុជា។
បេីតាមការបញ្ជាក់ពីលោក ចាន់ អ៊ូ សមាជិកសហគមន៍តំបន់ការពារធម្មជាតិ បានឲ្យដឹងថាភ្ញៀវទេសចរណ៍អន្តរជាតិចំនូន៨នាក់ ក្នុងនោះស្រី៥នាក់ បានមកទស្សនាសត្វត្រយ៉ងយក្ស នៅសហគមន៍តំបន់ការពារធម្មជាតិត្មាតប៉ើយធឿនក្រសាំង ក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព នៅក្នុងស្រុកគូលែន ខេត្តព្រះវិហារ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ។
សូមជម្រាបជូនថា សត្វត្រយ៉ងយក្ស ដែលជាសត្វស្លាបតំណាងឲ្យប្រទេសកម្ពុជា និងប្រភេទរងគ្រោះជិតផុតពូជបំផុតនៅលើពិភពលោក ហើយកំពុងត្រូវបានអភិរក្សក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា។
ជាមួយគ្នានោះ ក្រសួងបរិស្ថាន ក៏បានបង្ហាញពីតំបន់ទេសចរណ៍ជាច្រើនមានដូចជា៖ ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ខេត្តព្រះវិហារ ,ទេសចរណ៍ធម្មជាតិផ្សារភ្ជាប់ទឹកដី ជីវភាពសហគមន៍ ,សហគមន៍តំបន់ការពារធម្មជាតិ ,តំបន់ការពារធម្មជាតិនៅកម្ពុជា ,ឧទ្យានជាតិ ,ឧទ្យានជាតិសមុទ្រ ,ដែនជម្រកសត្វព្រៃ ,តំបន់ការពារទេសភាព ,តំបន់ប្រើប្រាស់ច្រើនយ៉ាង ,តំបន់រ៉ាមសារ ,តំបន់បេតិកភណ្ឌធម្មជាតិ ,កម្ពុជាមាតុភូមិខ្ញុំ៕ ដោយ៖សហការី