លោក​ ឌិត​ ទីណា​៖​ មានមតិផ្តាំផ្ញេី​ ៣ចំណុច​ សម្រាប់ជួយគិតទាំងអស់គ្នា

ចែករំលែក៖

ភ្នំពេញ​៖​ ​លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែង​ឱ្យ​ដឹង​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ នៅព្រឹកថ្ងៃ​ទី០២ ខែធ្នូ​ ឆ្នាំ​២០២២នេះថា៖​ លោក​កាលពីព្រឹកថ្ងៃទី០១ ខែធ្នូម្សិលមិញនេះ​ បានជួបសំណេះសំណាលជាមួយ​ សាស្ត្រាចារ្យ​ លោកគ្រូ អ្នកគ្រូ និងក្មួយៗនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។

ជាមួយគ្នានោះ​ លោករដ្ឋមន្ត្រី​កសិកម្ម​ ក៏មានមតិផ្តាំផ្ញេី​ ៣ចំណុច​ សម្រាប់ជួយគិតទាំងអស់គ្នា៖​

១. សាកលវិទ្យាល័យ​ គឺជាកន្លែងផ្តល់កិត្តិយស កិត្តិស័ព្ទ​ មោទកភាព និងទំនុកចិត្ត​ ដល់សាស្ត្រាចារ្យ​ និង​និស្សិត។ កេរ្តិ៍ឈ្មោះល្អ​ កើតចេញពី ការខិតខំចូលរួមកសាងទាំងអស់គ្នា​ឥតឈប់ឈរ​។ សាកលវិទ្យាល័យយេីងមានប្រវត្តិយូរមកហើយក៏មានកិត្តិនាមល្អបានបណ្ដុះបណ្ដាលថ្នាក់ដឹងនាំវិស័យកសិកម្មជាច្រើន ដូច្នេះ​ យើងត្រូវបន្តកសាងនិងថែរក្សាកេរ្តិ៍ឈ្មោះនេះ។

២. សាស្ត្រាចារ្យ​ គឺជាអ្នកផ្តល់ចំណេះដឹង​ និងបណ្តុះបណ្តាលធនធានមនុស្ស​។ កាលណាធនធានមនុស្សយេីងខ្លាំង​ នោះយេីងអាចបង្កេីត​ស្នាដៃ​ និងអភិវឌ្ឍប្រទេសបានគ្រប់វិស័យ​ រួមទាំងកសិកម្មផងដែរ។ លោកគ្រូ អ្នកគ្រូ​ គឺជាអ្នក​ចាក់​សោរបេីកទ្វារឱ្យសិស្សគ្រប់រូបបានចូលចាប់យកចំណេះដឹង​ ហេីយនៅពេលបានឃើញសិស្សជោគជ័យ កំលាំងចិត្តពីមោទកភាពរបស់លោកគ្រូ អ្នកគ្រូគឺជារង្វាន់ដ៏ធំបំផុត។

...

៣. និស្សិតត្រូវមានគោលដៅជីវិត​ច្បាស់លាស់ និងតស៊ូប្រឹងប្រែងដេីម្បីភាពជោគជ័យនៅក្នុងជីវិត។ គ្មានអ្នកណាអាចទទួលខុសត្រូវលេីអនាគតរបស់យេីងជាងយើងខ្លួនឯងនោះទេ។ យើងត្រូវមានផែនការជាក់លាក់ ត្រូវធ្វើការងារតូចតាចឱ្យបានសម្រេចនិងឱ្យកាន់តែបានល្អ។ បើយើងជាធនធានមនុស្សល្អ មិនខ្វះទេអ្នកត្រូវការយើង៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print