ភ្នំពេញ៖ បុរសម្នាក់ រត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ បន្ទាប់ពីនៅទីតាំងផ្ទះរបស់គាត់ អសន្តិសុខ ក្នុងរយៈពេល២ឆ្នាំ គាត់បានបាត់ម៉ូតូអស់ចំនួន៣គ្រឿង ហើយលើកចុងក្រោយនេះខណៈដែលម៉ូតូ ចតទុកបៅខាងមុខផ្ទះ រវល់តែចូលក្នុងមួយភ្លែត ត្រូវបានជនសង្ស័យ ធ្វើសកម្មភាពលួចកាច់សោ.ក ម៉ូតូរបស់គាត់ ជាលើកទី៣ យកទៅបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅបេតុង ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះ ឈ្មោះ ឈិត ចាន់ថេ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរពេទ្យ ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើត ភូមិព្រះបាក់ក ឃុំព្រៃធំ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។ ចំណែកម៉ូតូ ដែលជនសង្ស័យ លួចយកម៉ូតូរបស់គាត់លើកចុងក្រោ
តាមការរៀបរាប់ពីបុរសរងគ្រោះ បានឲ្យដឹងថា ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ នៅទីតាំង ផ្ទះរបស់គាត់ កើតមានចោរកម្ម លួចកាច់សោ. ក ម៉ូតូ អស់៣គ្រឿងហើយ លើកចុងក្រោយនេះ ជាលើកទី៣សម្រាប់គាត់ជាជនរងគ្រោះ ខណៈដែល រវល់ចូលផ្ទះ យកថ្នាំពេទ្យមួយភ្លែត ចេញមកវិញ ស្រាប់តែបាត់ម៉ូតូ ទើបផ្អើលឆោឡោ ។
បើតាមប្រជាពលរដ្ឋបានលើកឡើងថា មួយរយៈពេលចុងខែឧសភា ឆ្នាំ២០១៦ នេះបទល្មើស សកម្មភាពលួចកាច់សោ.ក ម៉ូតូក្នុងរាជធានីភ្នំពេញ ហាក់បីដូចជាកក្រើកឡើង ។ ទន្ទឹមទៅនឹងសកម្មភាពចោរកម្មលួចទ្រព្យសម្បត្តិនេះ ប្រជាពលរដ្ឋជាម្ចាស់ទ្រព្យសម្បត្តិមេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជៀងវាងបាត់បង់នូវរបស់ទ្រព្យ ជាផលបានដោយកម្លាំងញើសឈាមខ្លួនឯង សូមរក្សារការពារឲ្យបានគង់វង្ស៕