ភ្នំពេញ៖ លោកប៉ា សុជាតិវង្ស បានស្នើឲ្យសមាជិកអភិបាលក្រុងប្រើភាសាបារំាង បន្ដគាំទ្រការអភិវឌ្ឍ ប្លង់គោលរាជធានីភ្នំពេញ រហូតសម្រេច បានទទួលងារជាទីក្រុងគុជនៅអាសីុ ទន្ទឹងនិងការអភិវឌ្ឍទីក្រុង ឲ្យមានការីកចម្រើន អាជ្ញាធររាជធានីភ្នំពេញ ក៍បានរក្សា និងអភិរក្ស សំណង់ បេតិកភណ្ឌប្រវត្ដិសាស្រ្ដ ដែលបន្សល់ទុក ពីសម័បារាំងផងដែរ ដូចជា សារមន្ទីរ ពហុកីឡដ្ឋានជាតិ សកលវិទ្យាល័យ មហាវិថី សួនច្បារ ផ្សារធំថ្មី និងលំនៅដ្ឋានប្រណិតៗជាច្រើនទៀតផងដែរ ។ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានស្នើសុំបែបនេះ ខណៈ ទីក្រុងភ្នំពេញ បានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ ស្ដីពី ការផ្ដល់តម្លៃលំហសាធារណៈ នៅក្នុងទីក្រុងបេតិកភណ្ឌប្រវត្ដិសាស្រ្ដ រយៈពេល៤ថ្ងៃ ដែលមានសមាជិកចូលរួមជាង៦០រូប កាលពីថ្ងៃទី៣១ ឧសភា ឆ្នំា ២០១៦ នៅសាលារាជធានីភ្នំពេញ។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា៖ សម្បត្ដិបេតិកភ័ណ្ឌក្នុងទីក្រុង បាននឹងកំពុងស្ថិត ក្រោមការ យកចិត្ដទុកដាក់យ៉ាងខ្លំាងពីសំណាក់ ប្រមុខរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន រួមជាមួយនិងវិស័យឯកជន អង្គការជាតិ អន្ដរជាតិ ព្រមទាំងមនុស្សជាតិទូទៅ នៅក្នុងតំបន់ និងលើសកលលោក ដែលត្រូវនាំគ្នាលើកស្ទូយ ថែរក្សា ការពារ និងផ្ដល់ការអភិវឌ្ឍ ប្រកបដោយចីរភាព ព្រោះថា ក្នុងសម័យសេដ្ឋកិច្ច ការ អិវឌ្ឍ បេតិកភ័ណ្ឌវប្បធម៏ ទាំងរូបី និងអរូបីយ៍ ត្រូវធ្វើសមាហរណកម្មធនធានទាំងនេះឲ្យមានភាពទំនើប ប៉ុន្ដែក្នុងន័យ វប្បធម៏ បេតិកភ័ណ្ឌទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើតការងារថ្មីៗ និងជាវិភាគទាន យ៉ាងធំធេងសម្រាប់វិស័យទេសចរណ៏ វប្បធម៏ ដែលយើងត្រូវធ្វើការអភិរក្ស ហើយនេះគឺជា សារមួយដ៍មាអត្ថន័យ ដែលថ្នាក់ដឹកនំារដ្ឋបាល ក្រុង និងរដ្ឋបាលខេត្ដបេតិភ័ណ្ឌ ប្រវត្ដិសាស្រ្ដ ត្រូវគិតគូរ ថ្លឹងថ្លែង ពិចារណា ថាតើតំបន់ណាគូរអភិរក្ស ដើម្បីអភិវឌ្ឍ និងតំបន់ណាគួរអភិវឌ្ឍន៍ ដើម្បីអភិរក្ស ។
ក្នុងឱកាសនេះដែរ លោកប៉ា សុជាតិវង្ស ក៍បានស្នើឲ្យសមាជិកអភិបាលក្រុងប្រើភាសាបារាំងបន្ដគាំទ្រការអភិវឌ្ឍ ប្លង់គោលរាជធានីភ្នំពេញ រហូតសម្រេច បានទទួលងារជាទីក្រុងគុជនៅអាស៊ី ទន្ទឹងនិងការអភិវឌ្ឍទីក្រុងឲ្យមានការរីកចម្រើន អាជ្ញាធររាជធានីភ្នំពេញក៏បានរក្សា និងអភិរក្សសំណង់ បេតិកភណ្ឌប្រវត្ដិសាស្រ្ដ ដែលបន្សល់ទុក ពីសម័យបារាំងផងដែរ ដូចជា សារមន្ទីរ ពហុកីឡដ្ឋានជាតិ សកលវិទ្យាល័យ មហាវិថី សួនច្បារ ផ្សារធំថ្មី និងលំនៅដ្ឋានប្រណិតៗជាច្រើនទៀតផងដែរ ។
លោកប៉ា សុជាតិវង្ស បានបញ្ជាក់ថា៖ បច្ចុប្បន្ននេះ រាជធានីភ្នំពេញ មានផ្ទៃដីសរុបទំហំ៦៧៨គីឡូម៉ែត្រ ការ៉េ ចែកចេញជា១២ខណ្ឌ និង៩៦សង្កាត់មានប្រជាពលរដ្ឋរស់នៅអចិន្ដ្រៃយ៍ប្រមាណ១លាន៦សែននាក់ និងមានប្រជាជនស្នាក់នៅបម្រើការងារប្រមាណ៨សែននាក់ផ្សេងទៀត ក្នុងអត្រាកំណើន៣,១៥% ក្នុង១ឆ្នំា ដោយមានដង់ស៊ីតេប្រមាណ២២៨៧នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ និងកំពុងទទួលរងនូវសម្ពាធ នគរូបនីយកម្ម កំណើនប្រជាសាស្រ្ដ ការពង្រីកទីក្រុង ជាពិសេសកំពុងប្រឈមមុខ ទៅនឹងបញ្ហាថ្មី នៃការអភិវឌ្ឍតាមបែបទំនើប ជារលកនៃឯកជនភាវូបនីយកម្ម ។
លោកប៉ា សុជាតិវង្ស បានរំលឹកថា៖ ទីក្រុងប៉ារីស ប្រទេសបារំាង បានជួយស្ថាបនា កសាងហេដ្ឋារចនាសម្ព័ន្ធ ដល់ទីក្រុងភ្នំពេញ បានយ៉ាងច្រើន ដូចជាជួយកសាងប្រព័ន្ធទឹកស្អាត, ជួយកសាងសំណង់, ប្រព័ន្ធគមនាគមន៏ ប្រពន្ធ័ចរាចរណ៏ ,ប្រព័ន្ធសេវាដឹកជញ្ជូន ,ការងារបរិស្ថាន , ការងាររៀបចំសហគមន៏, ការងាររៀបចំអនា ម័យបរិស្ថាន នៅតាមសហគមន៏ ដូចជាជួយជីកអណ្ដូងទឹកស្អាត នៅតាមសាលារៀន និងជួយផ្ដល់នូវ បរិក្ខាពេទ្យ នៅតាមមណ្ឌលសុខភាព និងជួយលើវិស័យ ហេដ្ឋារចនាសម្ពន្ធ័ ជាច្រើនទៀត ដល់សហគមន៏ នៅរាជធានីភ្នំពេញ ៕
លោកប៉ា សុជាតិវង្ស បានស្នើឲ្យសមាជិកអភិបាលក្រុងប្រើភាសាបារំាង បន្ដគាំទ្រការអភិវឌ្ឍ ប្លង់គោលរាជធានីភ្នំពេញ រហូតសម្រេច បានទទួលងារជាទីក្រុងគុជនៅអាសីុ
...