ភ្នំពេញ៖ មានអំពើហិង្សាមួយបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ លើកំណាត់ផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ បង្កឡើងដោយបុរសម្នាក់វាយមិត្តភក្តិដោយចោទប្រកាន់ថា លួយប្រពន្ធរបស់ខ្លួន និងឌុបរាល់ថ្ងៃ។
បន្ទាប់ពីមានអំពើហិង្សាកើតឡើងបង្កឲ្យភ្ញាក់ផ្អើលនិងកក់ស្ទះលើផ្លូវសាធារណៈ ទើបសមត្ថកិច្ចមូលដ្ឋានចុះទៅអន្តរាគមន៍ដើម្បីឲ្យបញ្ឈប់សកម្មភាព និងហៅគូភាគីទាំង២នាក់ដែលជាមិត្តភក្តិនិងគ្នា យកមកសាកសួរ។
ជនបង្គបានអះអាងប្រាប់សមត្ថកិច្ចថា គេទាំង២នាក់គឺជាមិត្តភក្តិនិងគ្នា ប៉ុន្តែភាគីរងគ្រោះ ថ្លើមធំហ៊ានលួយស្រឡាញ់ប្រពន្ធរបស់ខ្លួន និងមានទំនាក់ទំនងជាមួយគ្នាដូចជាឌុបរាល់ថ្ងៃត្រូវបានប្រទះឃើញជាញឹកញាប់ ទើបផ្ទុះជាកំហឹងនេះដោយទ្រាំមិនបាន៕
ដោយ៖ ស រស្មី
...