តុលាការ​កាត់ទោស​សកម្មជន​បក្ស​ប្រឆាំង​៣នាក់​ករណី​ចូលរួមធ្វើកុបកម្ម​​នៅ​ទីលាន​ប្រជាធិបតេយ្យ​

ចែករំលែក៖

ភ្នំពេញៈ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៣នាក់​ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​៣១​ ខែ​ឧសភា​ ឆ្នាំ​២០១៦​ បាន​បើក​សវនាការ​កាត់ទោស​ ពាក់ព័ន្ធ​ករណី​ចូលរួម​កុបកម្ម​បង្ក​អំពើ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ កាលពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៤​ កន្លង​ទៅ​​ ។ ទោះបី​យ៉ាងណា​ ​ក្រោយ​ការ​សួរ​ដេញដោល​ លោក​ចៅក្រម​ ម៉ុង​ មុនី​សោភា​ បាន​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃ​ទី​១៣​ ខែ​មិថុនា​ ឆ្នាំ​២០១៦​ ខាងមុខ​នេះ​វិញ​ ។ លោក​ចៅក្រម​ ម៉ុង​ មុនី​សោភា​ បាន​ឲ្យដឹងថា​ ជនជាប់ចោទ​ទាំង​៣នាក់​ឈ្មោះ​ រឿង ចិត្រា ​ អាយុ​ ៣៣ឆ្នាំ​ឈ្មោះ​ យន់​ គឹនហួរ​​ ​ អាយុ​ ២៨ឆ្នាំ​ និង​ឈ្មោះ​ យា ថុង​ អាយុ​៣៣ឆ្នាំ​ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ ចូលរួមធ្វើកុបកម្ម​បទ​ប្រឆាំងនឹងអ្នករាជការសាធារណៈ មានស្ថានទម្ងន់ទោស​ និងបទ​ហិង្សាដោយចេតនា មាន​ស្ថាន​ទម្ងន់​ទោស​ ប្រព្រឹត្តនៅចំណុចទីលានប្រជាធិបតេយ្យ​ សង្កាត់វត្តភ្នំខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ កាលពីព្រឹកថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០១៤កន្លងទៅ​ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា​៤៥៦​ មាត្រ៤៥៧ និងមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ៕​

ដោយ​ សហការី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print