សមត្ថកិច្ចសហការបង្រ្កាបបទល្មើសនេសាទ ឈ្នក់ ដោយរិបអូសវត្ថុតាង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យប់ម្សិលមិញថ្ងៃចន្ទ ១២កើត មគសិរ ឆ្នាំខាល ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្ដៀង និងខេត្ត ចុះសហការជាមួយកម្លាំងចំរុះថ្នាក់ជាតិ ដឹកនាំដោយលោក វរៈសេនីយ៍ឯក ជា សោភ័ណ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លបបង្រ្កាបបទល្មើសនេសាទប្រភេទ(ឈ្នក់)ដែលប្រើប្រាសសម្ភាររួមផ្សំភ្លើងអំពូលធ្វើឲ្យត្រីកុំដើម្បីក្រសោបចាប់ ដោយរិបអូសនូវឧបករណ៍ជាវត្ថុតាង យកទៅរក្សាទុកបន្តនីតិវិធី ។

ប្រភពព័ត៌មានពីក្រុមសមត្ថកិច្ចដដែលបានចុះផ្ទាល់បានឲ្យដឹងថា ករណីសមត្ថកិច្ចសហការបង្រ្កាបបទល្មើសនេសាទខាងលើ ធ្វើឡើងនៅលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតនៅភូមិរាំងទិល និងភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានដដែលបន្តទៀតថា លទ្ធផលៈ សាច់ឈ្នក់ចំនួន២វង់ អាគុយចំនួន៩គ្រឿង អំពូលភ្លើងពណ៏ចំនួន៦អំពូល អាំងវទ័រចំនួន៩គ្រឿង ខ្សែភ្លើងប្រវែងចំនួន១៣៥ម៉ែត្រ ខ្សែរួមផ្សំប្រវែងចំនួន៦៣០ម៉ែត្រ ។

...

ប្រភពបញ្ជាក់ទៀតថា បច្ចុប្បន្ន ឧបករណ៍ដែលជាវត្ថុតាងរក្សាទុកជាបណ្ដោះអាសន្ន នៅសង្កាត់រដ្ឋបាលជលផលកណ្ដៀង ដើម្បីរងចាំបន្តនីតិវិធី ៕ ដោយៈ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print