ចៅក្រមអាមេរិកច្រានចោលបណ្តឹងប្រឆាំងព្រះទាយាទអារ៉ាប៊ីសាអូឌីតជុំវិញឃាតកម្មអ្នកកាសែត Khashoggi

ចែករំលែក៖

ចៅក្រមអាមេរិកមួយរូបបានច្រានចោលករណីប្រឆាំងនឹងព្រះរជ្ជទាយាទ អារ៉ាប៊ីសាអូ៊ឌីត Mohammed bin Salman ជុំវិញការសម្លាប់អ្នកកាសែត Jamal Khashoggi ដោយនិយាយថា ព្រះអង្គមានអភ័យឯកសិទ្ធិមិនអាចចោទប្រកាន់ទោសបានឡើយ។

ចៅក្រម John Bates បានទទួលយកជំហររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលថា ព្រះរជ្ជទាយាទ Mohammed ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីនៃប្រទេសអារ៉ាប៊ីសាអូ៊ឌីតក្នុងខែកញ្ញា ទទួលបានអភ័យឯកសិទ្ធិនៅក្នុងតុលាការសហរដ្ឋអាមេរិកជាប្រមុខរដ្ឋនៅខាងក្រៅ លើកលែងការចោទប្រកាន់។
តុលាការបាននិយាយថា “សំណើប្រឆាំងនឹងរជ្ជទាយាទ ប៊ីន សាល់ម៉ាន នឹងត្រូវច្រានចោល ដោយផ្អែកលើអភ័យឯកសិទ្ធិរបស់ប្រមុខរដ្ឋ”។ ចៅក្រម Bates បានទទួលស្គាល់ “អសន្តិសុខ” ក្នុងការសម្រេចចិត្ត។ លោកអះអាងថា បានទទួលឥទ្ធិពលពីអនុសាសន៍ថ្មីៗរបស់រដ្ឋបាលប្រធានាធិបតី Joe Biden ដែលថា ព្រះរជ្ជទាយាទ Mohammed គួរតែត្រូវបានផ្តល់អភ័យឯកសិទ្ធិ នេះបើយោងតាម Guardian ។
ការសម្រេចចិត្តច្រានចោលការចោទប្រកាន់ទាំងនេះ ទំនងជាបញ្ចប់កិច្ចខិតខំប្រឹងប្រែងដើម្បីឱ្យព្រះអង្គម្ចាស់អារ៉ាប៊ីសាអូ៊ឌីត ទទួលខុសត្រូវចំពោះការសម្លាប់អ្នកកាសែត Jamal Khashoggi កាលពីឆ្នាំ២០១៨។
ការច្រានចោលបណ្តឹងរដ្ឋប្បវេណីប្រឆាំងនឹងព្រះអង្គម្ចាស់ Mohammed និងសហការីជិត
ស្និទ្ធពីរនាក់របស់ព្រះអង្គ មានន័យថា អនាគតស្តេចអារ៉ាប៊ីសាអូ៊ឌីតមានសេរីភាពក្នុងការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក និងដែនសមត្ថកិច្ចផ្សេងៗទៀត៕ ដោយធីរីណា

...

រូប​ថត​ :​ AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print