យោងតាមសារព័ត៌មាន AP បានផ្សាយថា សមាជិកសភាបក្សប្រឆាំងទួរគីម្នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃទី៦ ខែធ្នូបន្ទាប់ពីការប៉ះទង្គិចគ្នាជាមួយសមាជិកសភាដទៃទៀតនៅក្នុងកិច្ចប្រជុំសភា ខណៈដែលភាគីទាំងសងខាងព្យាយាមចរចាអំពីថវិកាសម្រាប់ឆ្នាំក្រោយ។
វីដេអូពីកន្លែងកើតហេតុបានបង្ហាញឱ្យឃើញថា សមាជិកសភាមកពីគណបក្សកាន់អំណាចរបស់ប្រធានាធិបតី Recep Tayyip Erdogan និងគណបក្សប្រឆាំងកំពុងវាយតប់គ្នា។ សមាជិកសភាមួយចំនួនបានប្រកែកគ្នាទៅវិញទៅមក ខណៈដែលអ្នកខ្លះទៀតព្យាយាមទាញមិត្តរួមការងារឱ្យបែកគ្នា។ យ៉ាងហោចណាស់មានសមាជិកសភាម្នាក់ត្រូវបានគេវាយហើយដួលទៅលើដី។
គេហទំព័រព័ត៌មាន DHA បានផ្សាយថា លោក Huseyin Ors សមាជិកសភាមកពីគណបក្ស Good party ត្រូវបានគេវាយចំក្បាល។ លោក Ors ត្រូវបានគេបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ។ លោក Aylin Cesur សមាជិកសភាមកពីគណបក្ស Good បាននិយាយថា “យើងបានឃើញថា ស្ថានភាពរបស់គាត់កាន់តែយ៉ាប់យ៉ឺនបន្ទាប់ពីការវាយចំក្បាល។
កន្លងមក សភាទួរគីមានការប៉ះទង្គិចគ្នាមួយចំនួនរវាងសមាជិកសភា ។ មូលហេតុចម្បងនៃឧបទ្ទវហេតុនៅថ្ងៃទី ៦ ខែធ្នូគឺមិនច្បាស់ទេ ប៉ុន្តែរដ្ឋាភិបាលទួរគីកំពុងជួបប្រទះបរិយាកាសតានតឹងនៅមុនការបោះឆ្នោតប្រធានាធិបតី និងសភាដែលគ្រោងធ្វើនៅខែមិថុនាឆ្នាំក្រោយ៕ ដោយធីរីណា
រូបថត : AP