ខ្សែប្រយុទ្ធវ័យក្មេង Marcus Rashford បន្តកិច្ចសន្យាថ្មីជាមួយនឹងក្រុមបិសាចក្រហម

ចែករំលែក៖

កីឡាករ Marcus Rashford បានចុះ ហត្ថលេខាបន្តលេងឲ្យក្រុមបិសាចក្រហម Manchester United រហូតដល់ឆ្នាំ២០២០ ដោយអាចទទួលបានថ្លៃឈ្នួល២ម៉ឺនផោនក្នុងមួយសប្តាហ៍។

ខ្សែប្រយុទ្ធវ័យ១៨ឆ្នាំរូបនេះបានចាប់ផ្តើមលេងក្នុងឈុតធំហើយស៊ុតចូល២គ្រាប់ ពេល Man United ប៉ះក្រុម Midtjylland កាលពីខែកុម្ភៈ ។ សរុបមករូបគេស៊ុតបាល់បាន៨គ្រាប់ក្នុងចំណោម១៨ប្រកួតឲ្យក្រុមបិសាចក្រហមក្នុងរដូវកាលចាស់ ។

អ្វីដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលថែមទៀតនោះគឺ Marcus Rashford ត្រូវបានគ្រូ បង្វឹកក្រុមជម្រើសជាតិអង់គ្លេសកោះហៅឲ្យចូលរួមក្រុមក្នុងចំណោម២៦នាក់ដើម្បីត្រៀមដណ្តើមជើងឯកយូរ៉ូឆ្នាំ២០១៦នៅប្រទេសបារាំង ។

កីឡាករMarcus Rashford បាននិយាយ ថា “ខ្ញុំសូមគោរពដឹងគុណណាស់ចំពោះក្លិប ដែលបានផ្តល់ឱកាសឲ្យរូបខ្ញុំបង្ហាញពី សមត្ថភាពរបស់ខ្ញុំ ។ ពេលអាចលេងក្នុង ក្រុមធំដូចជា Man United ដែលជាក្លិបធំ បំផុតក្នុងពិភពលោកវាពិតជាកិត្តិយសណាស់សម្រាប់ខ្ញុំ និងគ្រួសារខ្ញុំ” ។

ចំណែកលោក Ed Woodward អនុ ធានក្លិបបិសាចក្រហមបានថ្លែងថា “Rashford នៅក្មេងនៅឡើយ ហេតុដូចនេះគាត់ត្រូវតែអត់ធ្មត់បន្តិចតែគាត់កំពុងតែបោះ ជំហាននៅលើផ្លូវត្រូវដោយយើងជឿថា គាត់នឹងមានអនាគតត្រចះត្រចង់នៅថ្ងៃ ខាងមុខ” ៕

United’s Marcus Rashford celebrates after scoring  during the Europa League round of 32 second leg soccer match between Manchester United and FC Midtjylland in Manchester, England, Thursday, Feb. 25, 2016 . (AP Photo/Jon Super)

ដោយ៖ ដេវីត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print