អនុប្រធានគណកម្មធិការសន្តិសុខនិងការពារជាតិនៃព្រឹទ្ធភារុស្ស៊ីលោក Franz Klintsevich បានឲ្យដឹងថា ទីក្រុងមូស្កូរមិនមានការផ្ញាក់ផ្អើលឡើយចំពោះកាំភ្លើងអេឡិចត្រូនិច Railgun ថ្មីរបស់អាមេរិកដោយសារតែកម្លាំងទាហានរុស្ស៊ីក៏កំពុងតែផលិតកាំភ្លើងអេឡិចត្រូនិចស្រដៀគ្នានោះដែរ។
កន្លងមកក្រុមហ៊ុនផលិតអាវុធសម្រាប់យោធាអាមេរិក Raytheon បានបង្ហាញព័ត៌មានស្តីពីកាំភ្លើងអេឡិចត្រូនិចដែលពួគេកំពុងតែស្រាវជ្រាវផលិតដោយកាំភ្លើងនោះអាចបាញ់ទម្លុះបន្ទះដែកថែបបាន៧បន្ទះ មិនចាំបាច់ប្រើម្សេវផ្ទុះ ដូចគ្រាប់កាំភ្លើងដទៃ។
ក្រោយមកសារព័ត៌មាន Wall Street Journal បានផ្សាយថា នេះគឺជាអាវុធថ្មីរបស់អាមេរិកដែលមានសម្ថភាពខ្ពស់មិនមានទាហានណាមួយនៅលើពិភពលោកអាចទប់ទល់បានឡើយ។ កាំភ្លើងទាំងនោះអាចប្រឆាំងនិងកម្លំាងទាហានរុស្ស៊ីដែលខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ។
ប៉ុន្តែភាគីរុស្ស៊ីវិញបញ្ចាក់ថា ព័ត៌មានស្តីអំពីកាំភ្លើងអេឡិចត្រូនិចនោះមិនមានអ្វីប្លែកឡើយដោយសារតែរុស្ស៊ីក៏កំពុងតែផលិតកាំភ្លើងអេឡិចត្រូនិចដូគ្នានោះដែរ។ នេះជាលើកទីមួយដែលរុស្ស៊ីបានលាតត្រដាងថាខ្លួនកំពុងតែផលិតកាំភ្លើងអេឡិចត្រូនិច។
កាំភ្លើងអេឡិចត្រូនិចរបស់អាមេរិកត្រូវបានក្រុមហ៊ុន General Atomics និង BAE Systems សហការគ្នាផលិត។ ជាមធ្យមគ្រាប់កាំភ្លើងធម្មតាហោះហើរបានល្បឿង ២,៨៩០គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំណែកគ្រាប់កាំភ្លើងអេឡិចត្រូនិចវិញគឺហោះបានល្បឿនដល់ទៅ ៧,៣០០គីឡូម៉ែត្រក្នុងមួយម៉ោងគឺលឿនជាល្បៀននៃសម្លេងរហូតដល់ទៅ៦ដង។
អាមេរិកបានចាប់ដៃស្រាវជ្រាវផលិតកាំភ្លើងអេឡិចត្រូនិចរយៈពេលជាងមួយទស្សវត្តកន្លងមក ដោយបានចំណាយប្រាក់អស់ជាំង ៥០០លានដុល្លារ។ មន្ត្រីបញ្ចកោណអាមេរិកមានគម្រោងចំណាយប្រាក់ ៨០០លានដុល្លារទៀតសម្រាប់បន្តការស្រាវជ្រាវនិងផលិតអាវុធបែបនេះ៕
ប្រែសម្រួល៖ សាធី