វិភាគព័ត៌មាន៖ ចិនកំពុងតែរុញច្រានប្រទេសមួយចំនួន ក្នុងតំបន់អាស៊ានងាកទៅរកសហរដ្ឋអាមេរិក

ចែករំលែក៖

សាស្ត្រាចារ្យ Zhang Ming Liang មកពី សាកលវិទ្យាល័យ Jinan បានបញ្ជាក់ថា សកម្មភាពរបស់ចិនក្នុងការចាក់ដីបង្កើតកោះធ្វើជាទីតាំងយោធានៅដែនសមុទ្រ ចិនភាគខាងត្បូងកំពុងតែជំរុញឲ្យប្រទេស ក្នុងតំបន់ក្នុងនោះមានវៀតណាមជាដើមងាកទៅរកអាមេរិក។

គោលនយោបាយ«ខ្លាំងកៀបខ្សោយ»របស់ចិននៅដែនសមុទ្រចិនភាគខាងត្បូងបានផ្តល់ឱកាសឲ្យអាមេរិកជ្រៀតជ្រែក កាន់តែជ្រៅតាំងពីវិស័យសេដ្ឋកិច្ចរហូតដល់ យោធាក្នុងតំបន់ធ្វើឲ្យចិនកាន់តែបារម្ភ។

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់វៀតណាមរបស់ប្រធានាធិបតី អូបាម៉ា ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុត។ ប្រធា នាធិបតីអាមេរិកបានប្រកាសថា អាមេរិកបានលុបចោលទាំងស្រុងនូវច្បាប់ដាក់ ទណ្ឌកម្មដឹកជញ្ជូនសព្វាវុធទៅលើប្រទេស វៀតណាម។ តាមការបកស្រាយរបស់ លោកអូបាម៉ា វៀតណាមចាំបាច់ត្រូវតែ បង្កើនសមត្ថភាពការពារអធិបតេយ្យរបស់ខ្លួន ហើយទទួលបានការគាំទ្រពីអាមេរិក។

ការដែលប្រទេសតំបន់អាស៊ានប្រឆាំងជាមួយចិនគឺជាឱកាសដ៏មានតម្លៃសម្រាប់អាមេរិកអនុវត្តគោលនយោបាយឆ្ពោះទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក។ កន្លងមកក្រោយ ពេលលោក អូបាម៉ា បានប្រកាសលុប ចោលទណ្ឌកម្មដឹកជញ្ជូនសព្វាវុធទៅលើប្រទេសវៀតណាមភ្លាម សេតវិមានបាន ប្រកាសថា អាមេរិកនឹងផ្តល់ឲ្យវៀតណាមនូវនាវាយាមល្បាត១៨គ្រឿងប្រភេទ Metalshark និងជួយហ្វឹកហាត់ដល់កម្លាំងម៉ា រីនការពារដែនសមុទ្រវៀតណាម។ នៅក្នុង សេចក្តីប្រកាសរបស់សេតវិមាន វៀតណាម និងអាមេរិក នឹងពង្រីកទំនាក់ទំនងសន្តិសុខ ជួយផ្នែកមនុស្សធម៌ និងកាត់បន្ថយការខូចខាតដោយគ្រោះធម្មជាតិ ។

អាមេរិកក៏បានបង្កើនទំនាក់ទំនងសេដ្ឋកិច្ចជាមួយវៀតណាមដែរ ដើម្បីជួយដល់ រដ្ឋាភិបាលវៀតណាមបង្កើនកម្លាំងការពារដែនសមុទ្រដោយអាមេរិកបានផ្តល់ជំនួយដល់វៀតណាម៤៥,៧លានដុល្លារ តាម រយៈជំនួយយោធាក្រៅប្រទេសរបស់ក្រសួង ការបរទេសអាមេរិក។
ក្រៅពីនេះអាមេរិកបានជួយដល់វៀតណាមក្នុងការចូលរួមដល់សកម្មភាពរក្សា សន្តិភាពរបស់អង្គការសហប្រជាជាតិ និងផ្គត់ផ្គង់ឧបករណ៍បរិក្ខារពេទ្យផងដែរ។

កន្លងមកកាលពីខែមិថុនា ឆ្នាំ២០១៥ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់វៀតណាមរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Ashton Carter បានប្រកាសផ្តល់ ជំនួយដល់វៀតណាម១៨លានដុល្លារក្នុង ការទិញនាវាយាមល្បាតល្បឿនលឿន។

នៅក្នុងសន្និសីទកាសតនាទីក្រុងហាណូយ ប្រធានាធិបតី អូបាម៉ា បានបញ្ជាក់ ថា អាមេរិកលុបចោលទាំងស្រុងនូវទណ្ឌ កម្មអាវុធដល់វៀតណាម។ ទាំងនោះជាការ បើកផ្លូវឲ្យវៀតណាមទិញអាវុធជាច្រើនទៀតពីជុំវិញពិភពលោក។

លោកអូបាម៉ាបានបញ្ជាក់ថា សហរដ្ឋអាមេរិកបានលុបចោលការហាមឃាត់ នេះជាឃ្លាមួយយ៉ាងខ្លីដែលលោកបានថ្លែងនៅក្នុងសន្និសីទកាសែតមួយនាថ្ងៃទី១នៃដំណើរទស្សនកិច្ចក្នុងទឹកដីវៀតណាម។ ការប្រកាសរបស់លោក អូបាម៉ា ក្នុងការ ​លុបចោលការហាមលក់អាវុធឲ្យវៀតណា​ម ពេលនេះជាសក្ខី កម្មថ្មីមួយទៀតដែល បញ្ជាក់ពីការរំកិលរកគ្នាកាន់តែខ្លាំងរវាងប្រ​ទេសអតីតគូសត្រូវទាំងពីរ។

លោក អូបាម៉ា បានបញ្ជាក់បន្ថែមនៅ ក្នុងសន្និសីទកាសែតថា សេចក្តីសម្រេច ចិត្តរបស់អាមេរិកក្នុងការលើកទណ្ឌកម្មហាមលក់អាវុធឲ្យវៀតណាមមិនមែនជាប់ ទាក់ទងនឹងចិនដែលកំពុងមានជម្លោះជា មួយវៀតណាមនៅក្នុងសមុទ្រចិនខាង ត្បូងទេ តែជាឆន្ទៈនិងបំណងប្រាថ្នាពិត របស់អាមេរិកដែលចង់បំពេញ និងចង់ បង្កើនបន្ថែមនូវទំនាក់ទំនងប្រក្រតីជាមួយ វៀតណាម។

ជាការឆ្លើយតបវិញលោកប្រធានាធិបតី វៀតណាម Tran Dai Quang បានថ្លែង ដោយសាមញ្ញថា វៀតណាមពេញចិត្តខ្លាំងណាស់ចំពោះសេចក្តីសម្រេចចិត្តរបស់អាមេរិកក្នុងការលុបចោលទាំងស្រុងនូវការហាមលក់អាវុធឲ្យវៀតណាម និងថាទង្វើ បែបនេះជាភស្តុតាងដែលបានបញ្ជាក់កាន់តែច្បាស់ថែមទៀតពីទំនាក់ទំនងប្រក្រតី ពេញលក្ខណៈរវាងអាមេរិកនឹងវៀតណាម។

សូមរម្លឹកជូនថា ក្រោយពីអាមេរិកបានលើកទណ្ឌកម្មសេដ្ឋកិច្ចចេញពីវៀតណាមក្នុងឆ្នាំ១៩៩៤ មកប្រទេសអតីតគូសត្រូវទាំងពីរក៏បានភ្ជាប់ទំនាក់ទំនងការទូតរវាង គ្នាឡើងវិញក្នុងឆ្នាំ១៩៩៥។ បន្ទាប់មក ក្នុងឆ្នាំ២០១៤ រដ្ឋបាលអាមេរិកាំងរបស់ លោក អូបាម៉ា ក៏បានលើកទណ្ឌកម្មហាម លក់អាវុធមួយភាគចេញពីវៀតណាម ពិសេសគ្រឿងសព្វាវុធសម្រាប់ការពារផ្លូវសមុទ្រដូចយ៉ាងនាវាល្បាតយោធាផ្លូវសមុទ្រ ជាដើម។

ក្នុងពេលនេះដែរចិនមិនចង់នៅឯកោតែម្នាក់ឯងក្នុងវិវាទសមុទ្រចិនភាគខាង ត្បូង និងភាគខាងកើតនោះឡើយដោយ ចិនខិតខំស្វែងរកប្រទេសគាំទ្រខ្លួនតាម រយៈការទូត។ចាប់តាំងពីហ្វុីលីពីនដាក់ពាក្យ ប្តឹងចិនទៅតុលាការអាជ្ញាកណ្តាលអន្តរជាតិ ក្នុងទីក្រុងឡាអេមក ចិនបានខិតខំសម្រុក នយោបាយការទូតខ្លាំងសម្បើមដើម្បីស្វែង រកការគាំទ្របុព្វហេតុរបស់ចិននៅក្នុង ជម្លោះសមុទ្រចិនខាងត្បូង។

កាលពីថ្ងៃសុក្រ ទី២០ ខែឧសភា លោក ស្រី Hua Chunying អ្នកនាំពាក្យរបស់ក្រសួង ការបរទេសចិនបានអះអាងថា រហូតមក ដល់ពេលនេះមានប្រទេសជាង៤០ បាន ចូលរួមគាំទ្រជំហរចិនក្នុងដំណើរដោះ ស្រាយជម្លោះតាមផ្លូវតុលាការអន្តរជាតិ ដែលហ្វុីលីពីនជាដើមបណ្តឹង។ អ្នកនាំ ពាក្យរបស់ក្រសួងការបរទេសចិនមិនបានបង្ហាញឲ្យឃើញពីបញ្ជីក្រុមប្រទេសដែល គាំទ្រ ចិន ក្នុងជម្លោះនៅសមុទ្រចិនខាងត្បូង ទេ។ ប៉ុន្តែបើតាមទីភ្នាក់ងារព័ត៌មានបារាំង AFP ចិនបានទាក់ទាញបានច្រើន ដូចជា រុស្ស៊ី និងក្រុមប្រទេសនៅអាហ្រ្វិក ដូចជា តូហ្កូ ប៊ូរុនឌី ឬនីហ្សេជាដើម ហើយចុង ក្រោយគឺអាហ្វហ្គានីស្ថាន ឲ្យចូលរួមគាំទ្រ ខ្លួននៅក្នុងជម្លោះដែនសមុទ្រចិនខាង ត្បូង។

ចិនបានទទួលរួចហើយការគាំទ្រពីរុស្ស៊ី ដែលត្រូវការគ្នាទៅវិញទៅមកដើម្បីការពារ ប្រយោជន៍រៀងៗខ្លួនទប់ទល់នឹងក្រុម ប្រទេសលោកខាងលិច។ រុស្ស៊ីដែល កំពុងប្រឈមផងដែរ នឹងពាក្យប្តឹងផ្តល់ ស្រដៀងគ្នានេះក្នុងសំណុំរឿងតំបន់គ្រីមៀ ដែលរុស្ស៊ីកាត់យកពីប្រទេសអ៊ុយក្រែន។

ទោះជាស្ថិតនៅចម្ងាយរាប់ម៉ឺនគីឡូ ម៉ែត្រពីសមុទ្រចិនខាងត្បូង ប៉ុន្តែប្រទេស នៅតំបន់អាហ្វ្រិកជាច្រើនបានចេញមុខការ ពារចិនក្នុងជម្លោះនៅដែនសមុទ្រចិនខាង ត្បូង។ ប្រទេសនៅតំបន់អាហ្វ្រិក បើមិនបាន ទទួលជំនួយពីចិនក៏កំពុងត្រូវការលុយ របស់ចិន ដែលកំពុងវិនិយោគប្រាក់រាប់រយ លានក្នុងវិស័យគមនាគមន៍ និងថាមពល។ ដោយសារតែឃើញប្រយោជន៍លុយជំនួយ របស់ចិន ក្រុមប្រទេសនៅអាហ្វ្រិកមិនថា ស្ថិតនៅចម្ងាយឆ្ងាយរាប់មឺុនយោជន៍ឬ ក្រុមប្រទេសដែលគ្មានជាប់ពាក់ព័ន្ធសោះក្នុងជម្លោះដែនសមុទ្រចិន ក៏ត្រូវតែចូល រួមគាំទ្រចិនដែរ។

បើទោះបីជាការគាំទ្រផ្លូវទូតរបស់ក្រុមប្រទេសខាងលើមិនអាចមានឥទ្ធិពលទៅលើការសម្រេចរបស់តុលាការអាជ្ញាកណ្តាល អន្តរជាតិដែលជាស្ថាប័នឯករាជ្យ ប៉ុន្តែចិន សង្ឃឹមថា នឹងអាចប្រមូលសំឡេងគាំទ្រ ពីក្រុមប្រទេសអាហ្វ្រិក អាស៊ី ឬអឺរ៉ុបខាងកើតទាំងឡាយណាដែលបានទទួលជំនួយ ពីចិនឲ្យចូលរួមគាំទ្រចិន ដើម្បីតវ៉ារកឲ្យ ឃើញថា តាមពិតទៅតុលាការអាជ្ញាកណ្តាល អន្តរជាតិក្នុងទីក្រុងឡាអេ គ្មានសិទ្ធិអំណាច លូកដៃដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូងទេ។

ចិនដែលនៅតែទាមទារឲ្យដោះស្រាយជម្លោះតាមការចរចាទ្វេភាគីជាមួយហ្វុីលីពីន បានបដិសេធមិនទទួលស្គាល់អំណាចនិងមិនទៅចូលរួមក្នុងសវនាការរបស់តុលាការ អាជ្ញាកណ្តាលអន្តរជាតិ នៅទីក្រុងឡាអេឡើយ។ បើសិនបានក្រុមប្រទេសច្រើន ផ្សេងទៀតនាំគ្នាជួយចិនដើម្បីប្រឆាំងសមត្ថ កិច្ចរបស់តុលាការអន្តរជាតិក្នុងការដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូង នោះចិនពិតជាអាចឈ្នះហ្វុីលីពីន ព្រោះថានៅទីបំផុតការសម្រេចរបស់តុលាការអា ជ្ញាកណ្តាលអន្តរជាតិដែលហ្វុីលីពីនទៅ ប្តឹងក្លាយជាអសារបង់គ្មានន័យ ដោយសារ តែមានការប្រឆាំងជំទាស់ពីក្រុមប្រទេស ដែលគាំទ្រចិន៕

vietnam2

ដោយ៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print