ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីរនគរបាលខណ្ឌកំបូល បានឱ្យដឹងថា កម្លាំងជំនាញព្រហ្មទណ្ឌ ត្រៀមបញ្ជូនខ្លួនឪពុកល្មោកកាមទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ស្អែកនេះ ដើម្បីអនុវត្តតាមច្បាប់។ បន្ទាប់ពីឃាត់ខ្លួនយកមកសាកសួរបញ្ចប់នីតិវិធី។
តាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ឈ្មោះ តួន វណ្ណះ អាយុ ៥៥ឆ្នាំ (ជាឪពុកបង្កើត) មុខរបរកម្មករ បានតេទៅកូនស្រី ឈ្មោះ វណ្ណះ ចាន់ធី អាយុ ២៦ឆ្នាំ ដែលកំពុងធ្វើការនៅរោងចក្រប្រាប់ថាគាត់មិនស្រួលខ្លួន លុះដល់ម៉ោង ១១និង១០ នាទី កូនស្រីបានចេញពីធ្វើការហេីយបាននាំឪពុកមកបន្ទប់ជួល បន្ទាប់មកក៏បានតេប្រាប់ប្អូនប្រុសឲ្យប្រញាប់មកដេីម្បីជួលមេីលឪពុក លុះពេលទៅដល់បន្ទប់ឪពុកក៏បានធ្វើសកម្មភាពប៉ុនប៉ងរំលោភសេពសន្ថវតែមិនបានសម្រេចត្រូវបាននគរបាលអន្ដរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់លេខ ១១៧ ។
សមត្ថកិច្ចបញ្ជាក់ទៀតថា នៅវេលាម៉ោង ១៣:៥៥ នាទី ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មានពីករណីខាងលើ ដែលស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ក៏បញ្ញាក់ឲ្យកណរបាលមូល្ឋានចុះធ្វេីការឃាត់ខ្លួនជនសង្ស័យជាឪពុកយកទៅសួរនាំនិងត្រៀមបញ្ជូនទៅតុលាការនៅថ្ងៃស្អែកនេះដេីម្បីចាត់ការតាមផ្លូវច្បាប់៕ ដោយ៖សុខាសែនជ័យ