សំរាមនៅតាមបណ្ដាផ្លូវបេតុងនិងផ្លូវលំគំនដូចដំបូកពលរដ្ឋថាក្រុមហ៊ុនស៊ិនទ្រីប្រមូលមានការយឺតយាវ

ចែករំលែក៖

ក្រុងប៉ោយប៉ែតៈ ពលរដ្ឋធ្វើដំណើរតាមផ្លូវលំនិងផ្លូវបេតុងមួយចំនួនតាមបណ្ដាភូមិក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យមានការត្អួញត្អែ
ខណៈសំរ៉ាមកន្លែងខ្លះគដូចដំបូករួមទាំងជះក្លិនស្អុយអសោចដក
ដង្ហើមស្ទើរដាច់ខ្យល់ទំរាំជិះឆ្លងកាត់ផុត។ ពួកគាត់បញ្ជាក់ថាៈសំរ៉ាមដែល
គេយកមកបោះចោលនៅតាមបណ្ដា
ផ្លូវលំនិងផ្លូវបេតុងខាងលើនោះគីបណ្ដាលមកពីក្រុមហ៊ុនរបស់ស៊ិនទ្រី
ដែលប្រមូលសំរ៉ាមផ្ដាច់មុខនៅក្រុងប៉ោយប៉ែតចូលទៅយកមិនដល់ ម្យ៉ាងទៀតនោះគីការប្រមូលសំរ៉ាមមានកាយីតយាវធ្វើឲ្យសំណល់ដែលដាក់គនៅមុខផ្ទះជះក្លិនស្អុយរលួយ
ម្យ៉ាងទៀត ឲ្យប្រាក់ទៅក្រុមហ៊ុនហើយក៏មិនឃើញមកប្រមូលយកតាមលំនៅឋានរបស់ពួកគាត់ ទើប
ពួកគាត់សម្រេចដឹកយកមកបោះចោលនៅតាមផ្លូវបេតុងនិងផ្លូវលំតែម្ដង។
ពួកគាត់បន្ថែមថាៈម្យ៉ាងទៀតគេមិនដែលឃើញមន្ត្រីជម្នាញបរិស្ថានក្រុងណាម្នាក់ចុះធ្វើការអប់រំបញ្ហាសុខភាពប៉ះពាល់ពីសំរាមនៅតាមបណ្ដាភូមិរបស់ពួកគាត់នោះឡើយ ក្នុងមួយឆ្នាំៗ ជាហេតុធ្វើឲ្យពួកគាត់
ខ្វះការយល់ដឹងពីបញ្ហាសុខភាពប៉ះពាល់ទៅនិងបរិស្ថាន ជាមួយគ្នានេះជ្ញាធរក្នុងមូលដ្ឋានក៏លើកឡើងស្រដៀនិងពួកគាត់ដែរដោយពោលថា
ពិបាកធ្វើការជាមួយបើទោះប្រាប់ច្រើនដងក៏មិនឃើញមកយកដែររួមកត្តាជាច្រើនទៀតដែលពួកគាត់បានជួបប្រទះ។
បញ្ហាខាងលើនេះអាជ្ញារមូលដ្ឋានបានប្រាប់កន្លងមកថាៈលោកបានធ្វើការហាមឃាត់អ្នកអូសរទេះស៊ីឈ្នួលដឹកសំរាមមកចោលតាមទីសាធារណៈដើម្បីកាត់បន្ថយនិងឈានដល់ការគ្រប់គ្រងសំរ៉ាមដែរតែមានអ្នក
គំរាមកំហែងពួកគាត់រហូតដល់ទៅផ្កាយជាហេតុធ្វើឲ្យពួកគាត់ជាអាជ្ញាធរ
គ្មានកំលាំងចិតនិងធ្វើការ ប៉ុន្តែរឿងបញ្ហាក្រុមមកយកសំរ៉ាមយីតយាវលោកបានធ្វើរបាយការជូនគណៈបញ្ជាការឯកភាពក្រុងរួចរាល់ហើយ។
ចំណែកអ្នកគ្របគ្រង់ផ្នែកអនាម័យក្រុងពេលជួបអ្នកសារព័ត៏មានបានបកស្រាយថាលោកចាំពន្លឿនឲ្យកម្មករស្រូតយកឲ្យបានលឿន។
ទោះយ៉ាងណាបញ្ហាសំរាមនៅតាមទីសាធារណៈពីរមួយថ្ងៃទៅមួយថ្ងៃមានការកើនឡើងដោយសារការយីតយាវក្នុងការប្រមូលតាមលំនៅដ្ឋានធ្វើឲ្យពលរដ្ឋសំរុកមកចាក់ចោយតាមផ្លូវបេតុងនិងផ្លូវលំបង្ករផលប៉ះពាលដល់សុខភាពសាធារណៈជារាងរាល់ថ្ងៃ៕

ដោយ៖វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print