សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូរបស់បុគ្គលិកក្រុមហ៊ុនកាសុីណូ៦៧ នៅស្រុកចន្ទ្រា

ចែករំលែក៖

ខេត្តស្វាយរៀង:ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូរបស់បុគ្គលិកក្រុមហ៊ុនកាសុីណូ៦៧  នៅស្រុកចន្ទ្រា។

ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង៣និង៤០នាទី រសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២  នៅក្នុងបរិវេណកាស៊ីណូ៦៧ស្ថិតក្នុងឃុំសំរោងស្រុកចន្ទ្រា។

សមត្ថកិច្ចនគរបាលបានអោយដឹងថាជនសង្ស័យមានឈ្មោះសឿន ចាន់រ៉ា  អាយុ ៣៦ ឆ្នាំ មានទីលំនៅភូមិ កំពោតស្ដារ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង

និងបានដកហូតម៉ូតូម៉ាកវ៉ារីអូឃ្លីច ពណ៌ ខៀវ ផលិតឆ្នាំ២០២១ផងដែរ។

ប្រភពបន្តថាបន្ទាប់ពីមានសេចល្ដីរាយការណ៏ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ក៏បានចុះទៅដល់ទីតាំងកើតហេតុ ដោយសហការជាមួយកម្លាំងសន្តិសុខក្រុមហ៊ុនធ្វើការស្រាវជ្រាវ និងបានឃាត់ជនសង្ស័យ មកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាល សំរោង  ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូម៉ាក វ៉ារីអូឃ្លីច ពណ៌ ខៀវ ផលិតឆ្នាំ២០២១ ប្រាកដមែន។

បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស៏យមកកាន់អធិការដ្ឋានមកសាកសួរដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print