ភ្នំពេញ៖ រយៈពេលពីរថ្ងៃហើយ គេចាំមេីលថាតេីសមត្ថកិច្ចចប៉ុស្ដិ៍នរគបាលរដ្ឋបាលផ្សារចាស់ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ អាចស្រាវជ្រាវស្វែងរកជនទំនេីងម្នាក់ ដែលបេីករថយន្តសេរីទំនើបមួយគ្រឿង ម៉ាក Ram ពាក់ស្លាកលេខ ភ្នំពេញ 2BS-2223 បាញ់មេឃមួយគ្រាប់ទាំងកណ្ដាលរាត្រី ទំនងចង់ដឹងពីសមត្ថភាពមន្រ្តីនគរបាលប៉ុស្ដិ៍អាចការពារសន្ដិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានអត់។ ប៉ុន្តែផ្ទុយទៅវិញគេសង្កេតឃើញថា ការបាញ់បោះស៊េរីរបស់ជនទំនេីងរូបនេះ មិនបានរំខានដល់ដំណេករបស់នគរបាលប៉ុស្តិ៍ផ្សារចាស់នោះឡេីយ។
សូមជម្រាបថា យោងតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋរស់នៅកន្លែងកេីតហេតុ បាននិយាយថា ករណីបាញ់បោះស៊េរីនេះ បានកើតឡើងកាលពីវេលាម៉ោង៣នឹង៤០នាទីទៀបភ្លឺថ្ងៃ៩ ខែធ្នូ ឆ្នាំ២០២២ថ្មីៗនេះ សិ្ថតតាមបណ្ដោយផ្លូវលេខ១១៨កែងផ្លូវលេខ១៧ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បេីតាមប្រភពពីប្រជាពលរដ្ឋនៅជិតកន្លែងកេីតហេតុបានអោយដឹងថាគេបានឃេីញបុរសម្នាក់ជិះរថយន្តសេរីទំនើបម៉ាក Ram ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BS-2223 ជិះមកដល់ផ្លូវលេខ១៧ ក៏ឈប់រថយន្តចូលទិញបាយនៅហាងមួយកន្លែងភ្លាមៗក៏មានយុវជនម្នាក់មកសុំអោយជួយពន្លត់រថយន្ដ ដោយសាររថយន្តនោះមានសំលេងលឺខ្លាំងរំខានដល់អ្នកជិតខាង មួយសន្ទុះក្រោយមក ក៏បុរសម្ចាស់រថយន្តRamនោះបេីករថយន្តចេញដល់ផ្លូវកែង បានចុចកញ្ចក់រថយន្តចុះរួចដកកាំភ្លើងខ្លីបាញ់មួយគ្រាប់ឡេីងលេី រួចបេីករថយន្តជិះចេញពីកន្លែងពីកេីតហេតុបាត់។
ជាចុងក្រោយបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញចំណូមពរដល់អាជ្ញាធរពាក់ព័ន្ធជួយពង្រឹង ភាពអសន្តិសុខ បន្ថែម ដែលមានយុវជនបានបាញ់បោះសេរីតាមដងផ្លូវសាធារណៈ តែសំណាងល្អមិនដែលមានអ្នករងរបួស៕
ដោយ៖ស តារា