យុវជនម្នាក់ជិតចូលរោងការស្រាប់តែបាត់ខ្លួន ៤១ថ្ងៃ ប្រទះឃើញសល់តែគ្រោងឆ្អឹង មិនទាន់ដឹងមូលហេតុ

ចែករំលែក៖

ខេត្តបាត់ដំបង៖ សពយុវជនម្នាក់ ត្រូវបានម្ចាស់ចម្ការដំឡូងប្រទះឃើញ ដេកស្លាប់នៅកណ្តាលចម្ការ ដោយសល់តែគ្រោងឆ្អឹង ក្រោយពីក្រុមគ្រួសារបញ្ជាក់ថា បានបាត់ពីផ្ទះជាង៤០ថ្ងៃ រួចមក។

ហេតុការណ៍នេះបានភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ស្ថិតក្នុងចម្ការដំឡូងក្បែរជើងភ្នំវែង ក្នុងភូមិអូរល្ហុង ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយសពដែលគេប្រទះឃើញគឺសល់តែគ្រោងឆ្អឹង និងបាត់ប្រអប់ជើងទាំងសងខាង ហើយដេកស្លាប់ក្បែនឹងដុំថ្មដ៏ធំមួយ ព្រមទាំងមានបន្សល់ស្រោមដៃពណ៌ខៀវ១គូ នៅលើដុំថ្មនោះផង។

បើតាមការរៀបរាប់ពីឪពុកម្តាយរបស់សពបានបញ្ជាក់ថា កូនប្រុសរបស់គាត់​មានឈ្មោះ យន់ រីណា អាយុ២៨ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំភ្នំតូច ស្រុកភ្នំព្រឹក មានមុខរបរដឹកត្រីដើរលក់តាមភូមិ និងមានគូរដណ្តឹង​រួចហើយដែរនៅ ចាំតែថ្ងៃចូលរោងការប៉ុណ្ណោះ។

លោកបានបន្តថា កូនរបស់គាត់បានបាត់ខ្លួនតាំងពីយប់ថ្ងៃទី៣១ ខែតុលា មកម្ល៉េះ ដោយមិនដឹងជាទៅទីណា។ ដោយ​ឡែក​ម៉ូតូ លុយកាក់ និងគ្រឿងអលង្ការ គឺកូនគាត់ទុកនៅក្នុងបន្ទប់ដេកទាំងអស់ គឺវាយកតែទូរស័ព្ទមួយគ្រឿងតាមខ្លួនប៉ុណ្ណោះ ប៉ុន្តែក្រោយមកក៏ទូរសព្ទលែងចូលរហូត។

ដោយឡែកនារីដែលជាគូដណ្តឹងក៏បាននិយាយថា នៅថ្ងៃទី៣១ តុលា វេលាម៉ោងជិត ១២ យប់ បុរសជាគូរដណ្តឹងទូរសព្ទទៅលេងនាងបានមួយភ្លែតរួចហើយក៏បាត់រហូតតែម្តង។

តាមការរៀបរាប់ពីម្ចាស់ចម្ការបាន​ឲ្យ​​ដឹងថា ដោយសារ តែភ្លៀងធ្លាក់ញឹកញាប់ពេក ធ្វើ​ឲ្យ​គាត់ត្រូវអាក់ខានមិនបានមកបាញ់​ថ្នាំស្មៅរាប់ខែ ទើបមិនបានដឹងថាមានមនុស្សស្លាប់នៅក្នុងចម្ការបែបនេះ ហើយម៉្យាងទៀតភូមិសាស្ត្រនេះមិនងាយអ្នកណាចូលមកដល់ទេព្រោះផ្លូវតូចមានសភាពលំបាកក្នុងការធ្វើដំណើរ។

...

នៅក្នុងករណីនេះដែរ គេកំពុងរង់ចាំសមត្ថកិច្ចជំនាញចុះទៅពិនិត្យ ប៉ុន្តែក៏មានមជ្ឈដ្ឋានមួយចំនួនបាននិយាយថា វាក៏អាចពាក់ព័ន្ធនិងអំពើឃាតកម្មដែរ ព្រោះពីទីកន្លែងកើតហេតុ ដល់ផ្ទះជនរងគ្រោះគឺមានចម្ងាយជាង២០គីឡូម៉ែត្រ ដូច្នេះជនរងគ្រោះមិនអាចដើរមកដល់ទីនេះឡើយ គឺវាអាចសម្លាប់ហើយដឹកយកមកប្លុងចោលក៏អាចថាបានដែរ ប៉ុន្តែអ្វីៗត្រូវរង់ចាំការសន្និដ្ឋានរបស់សមត្ថកិច្ច៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print