ចាំមេីលថា សមត្ថកិច្ចអាចចាប់ជនទំនេីង​បេីក​រថយន្ត​សេរី​ទំនើបម៉ាក​ Ram​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BS-2223​ បាញ់​មេឃ​មួយគ្រាប់​ក្បែរប៉ុស្ដិ៍​នរគបាល​រដ្ឋបាល​ផ្សារ​ចាស់

ចែករំលែក៖

ភ្នំពេញ​៖​ រយៈពេល​ពីរ​ថ្ងៃ​ហើយ​ គេចាំមេីលថាតេី​សមត្ថកិច្ច​ច​​ប៉ុស្ដិ៍​នរគបាល​រដ្ឋបាល​ផ្សារ​ចាស់​ នៃ​អធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ អាចស្រាវជ្រាវ​ស្វែងរក​ជនទំនេីងម្នាក់​ ដែលបេីក​រថយន្ត​សេរី​ទំនើប​មួយគ្រឿង​ ម៉ាក​ Ram​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BS-2223​ បាញ់​មេឃ​មួយគ្រាប់ទាំងកណ្ដាលរាត្រី​ ទំនងចង់ដឹងពី​សមត្ថភាពមន្រ្តីនគរបាលប៉ុស្ដិ៍​អាចការពារ​សន្ដិសុខ​ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​រស់នៅក្នុងមូលដ្ឋានបានអត់។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​គេសង្កេត​ឃើញថា​ ការបាញ់បោះស៊េរីរបស់​ជនទំនេីងរូបនេះ​ មិនបានរំខានដល់ដំណេករបស់នគរបាលប៉ុស្តិ៍ផ្សារចាស់នោះឡេីយ។

សូមជម្រាបថា​ យោងតាម​សេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋរស់នៅកន្លែងកេីតហេតុ​ បាននិយាយថា​ ករណី​បាញ់​បោះ​ស៊េរី​នេះ​ បានកើតឡើង​កាលពីវេលា​ម៉ោង​៣នឹង​៤០នាទី​ទៀប​ភ្លឺ​ថ្ងៃ​៩​ ខែធ្នូ​ ឆ្នាំ​២០២២ថ្មីៗ​នេះ​​ សិ្ថត​តាម​បណ្ដោយ​ផ្លូវ​លេខ១១៨​កែងផ្លូវលេខ១៧​ សង្កាត់​ផ្សារ​ចាស់​ ខណ្ឌ​ដូនពេញ​ រាជធានីភ្នំពេញ​ ។

បេីតាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែង​កេីត​ហេតុ​បាន​​អោយ​ដឹង​ថា​គេ​បាន​ឃេីញ​បុរស​ម្នាក់​ជិះ​រថយន្ត​សេរី​ទំនើប​ម៉ាក​ Ram ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BS-2223 ជិះមក​ដល់​ផ្លូវ​លេខ​១៧ ក៏ឈប់​រថយន្ត​ចូល​ទិញ​បាយ​នៅ​ហាង​មួយ​កន្លែង​ភ្លាមៗ​ក៏មាន​យុវជន​ម្នាក់​មក​សុំ​អោយ​ជួយ​ពន្លត់​រថយន្ដ​ ដោយ​សារ​​រថយន្ត​នោះមាន​សំលេង​លឺ​ខ្លាំង​រំខាន​ដល់​អ្នក​ជិត​ខាង​ មួយសន្ទុះក្រោយមក ក៏បុរសម្ចាស់រថយន្តRamនោះ​បេីក​រថយន្ត​ចេញ​ដល់​ផ្លូវ​កែង​ បាន​ចុច​កញ្ចក់​រថយន្ត​ចុះរួច​ដក​កាំភ្លើង​ខ្លី​បាញ់​មួយ​គ្រាប់​ឡេីង​លេី​ រួច​បេីក​រថយន្ត​ជិះ​ចេញ​ពី​កន្លែង​ពី​កេីត​ហេតុ​បាត់​​។

ជាចុងក្រោយបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញចំណូមពរដល់អាជ្ញាធរពាក់ព័ន្ធជួយពង្រឹង ភាពអសន្តិសុខ បន្ថែម ដែលមានយុវជនបានបាញ់បោះសេរីតាមដងផ្លូវសាធារណៈ តែសំណាងល្អមិនដែលមានអ្នករងរបួស៕

...

ដោយ​៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print