ជនសង្ស័យ៨នាក់ និងថ្នាំញៀនជិត៤០កញ្ចប់ ត្រូវនគរបាលខណ្ឌទួលគោកបង្ក្រាបក្នុងប្លុកបឹងកក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៨នាក់ រួមនិងថ្នាំញៀនបានជិត៤០កញ្ចប់ ដែលកំពុងតែសំងំប្រើប្រាស់ និងចែកចាយគ្រឿងញៀនៅប្លុកអតីតរោងចក្រឆ្នាំង ដែលជាតំបន់ក្រុមសង្គមងងឹតតែងតែប្រមូលផ្ដុំគ្នានោះ ត្រូវកម្លាំងនគរបាលទទួលផ្នែកយុត្តិធម៌ខណ្ឌទួលគោក បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍បឹងកក់ទី២ និងកម្លាំងកងអនុសេនាតូចអន្តរាគមមន៍ ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះបង្រ្កាបសកម្មភាពជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនទាំងនោះ ។

ក្នុងប្រតិបត្តិការនោះបានធ្វើឡើងកាលពីវេលាម៉ោង២ និង២៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦ នៅប្លុករោងចក្រឆ្នាំង ផ្លូវរថភ្លើង ក្រុមទី១០១ ភូមិ២១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោកបានឲ្យដឹងថា វត្ថុតាងចាប់យកពីជនសង្ស័យមានៈម្សៅក្រាមពណ៌សថ្លា ចំនួន ៣៧កញ្ចប់ ( តូច៣៦ ,ធំ០១) ក្នុងនោះ ចាប់យកពីឈ្មោះជាង ហេង ភេទប្រុស អាយុ១៦ឆ្នាំមុខរបរពុំពិតប្រាកដ ស្នាក់នៅកុដិលេខ១០ វត្ត នាគវ័ន សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក (២៦កញ្ចប់ ធំ០១ តូច ២៥) , ឈ្មោះសារ៉ាត់ ហៅអាខ្ទើយ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក (៩ កញ្ចប់តូច) , ឈ្មោះកែវ ប្រាក់ពូន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ (១កញ្ចប់ តូច) និងឈ្មោះ ចាន់ វណ្ណៈ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅស្រុកទ្រាំង ខេត្តតា កែវ (១កញ្ចប់តូច) , ម៉ូតូ១គ្រឿងម៉ាក Honda Airblade គ្មានស្លាកលេខ ,  លុយចំនួន ២៤ម៉ឺនរៀល ព្រមទាំងថង់សម្រាប់ច្រកគឿងញៀន មួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង៨នាក់រួមនិងថ្នាំញៀនចំនួន៣៧កញ្ចប់នេះ ត្រូវបានឃុំខ្លួន បណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

532e50fe-bd08-467e-9cce-d283bb53b054

9e02f973-e2f9-4ad9-a32b-4a6975b00b03

510994b8-4a3d-47bc-8754-03a731da26c9

4d6d0fb9-9cfa-4b43-aadc-a716064778de

ដោយ៖ ស ដារ៉ា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print