ប្រធានគណៈមេធាវីឆ្ងល់រឿងថ្លៃប្រើប្រាស់អគ្គិសនីខែនេះ កើនឡើងលើសជាង៥០មឺុនរៀល

ចែករំលែក៖

ភ្នំពេញ៖​ រឿងបញ្ហាការប្រើប្រាស់អគ្គិសនីនរណាៗក៏មានចម្ងល់ដែរ​ រឿងគីឡូវ៉ាត់ម៉ោងកើនឡើង​ តែសំខាន់ខាងជំនាញបច្ចេកទេសគេពិនិត្យឃើញបញ្ជាក់ថាត្រឹមត្រូវគឺត្រឹមត្រូវហើយ​ បើចង់ប្រឹងតវ៉ាអាចប្រឈមនឹងការរិះគន់ទៅវិញទេពីខាងអគ្គិសនីថាយើងមិនដឹងខ្យល់​ មិនយល់ពីបច្ចេកទេស​ ឬគំរាមអោយខាងអង្គការចៃកា(JIKA)មកពិនិត្យ…ម្នាក់ៗរួញទ័លច្រកកប់យោបល់​ ម្លោះហើយអង្គភាពអគ្គិសនីធ្វើអ្វីៗដោយរលូន​ ស្របពេលលោករដ្ឋមន្ត្រីទទួលបន្ទុកគ្រប់គ្រងអគ្គិសនីផ្តល់កម្លាំងចិត្តទៀតថា​ អ្នកនិយាយរឿងភ្លើងសុទ្ធតែខាងក្រុមប្រឆាំងផ្កាប់មុខទៅវិញទៀតនោះ? ​ កាន់តែធ្វើអោយមេអគ្គិសនីមហាទទួលបានកិត្តិយសប្រកបដោយសក្តានុពលមកលើអ្នកប្រើប្រាស់ភ្លើង។

កុំថាឡើយពលរដ្ឋកំពុងរអ៊ូមិនដាច់ពីមាត់​ សូម្បីតែលោក​ ប៊ុន​ ហ៊ុន​ ប្រធានគណៈមេធាវី​ នៃព្រះរាជាណាចក្រកម្ពុជា​ ប្រហែលជាលោកអាចរងគ្រោះចំណាយខុសខ្ទង់ខ្ពស់រឿងតម្លៃភ្លើងដូចប្រជាពលរដ្ឋដែរហើយមើលទៅ​ ទើបគាត់បង្ខំចិត្តបង្ហើរចម្ងល់រឿងប្រើប្រាស់អគ្គិសនីនេះ​ លើហ្វេសប៊ុករបស់គាត់យ៉ាងដូច្នេះថាៈ​ ខ្ញុំមានចម្ងល់លើថ្លៃប្រើប្រាស់អគ្គិសនីខែនេះ កើនឡើងលើសខែមុនៗជាង ៥០មុឺនរៀល ហើយការប្រើប្រាស់មិនមានអ្វីខុសពីខែមុនៗច្រើនទេ។ សូមEDC មេត្តាពិនិត្យលើបញ្ហានេះផង។ យើងខ្ញុំជាប្រជាពលរដ្ឋមានចម្ងល់លើបញ្ហានេះណាស់?

ដោយឡែកមានប្រភពអាចយកជាការបានលួចបង្ហើបថាៈ​ រឿងប្រើប្រាស់អគ្គិសនីកើនឡើងកុំទៅឆ្ងល់​ ពលរដ្ឋមិនឈ្នះលើការបកស្រាយពីជំនាញបានទេ​ ព្រោះមានរឿងករណីចម្លែកមួយទៀតដែលកំពុងកើតមានរាល់ថ្ងៃ​ គឺលក្ខណះពិសេស​បើអ្នកណាប្រើប្រាស់ភ្លើងអស់ច្រើន​ បើបង់លុយតាមខ្សែបណ្តោយគេ​ គឺបញ្ចុះតម្លៃអោយយ៉ាងតិច១០ភាគរយទៀត?

ក្នុងករណីនេះនគរដ្រេហ្គន​ មិនអាចទាក់ទងសុំការបំភ្លឺបានទេពីលោក​ កែវ​ រតនៈ​ ប្រធានអង្គភាពអគ្គិសនីកម្ពុជានាព្រឹកថ្ងៃទី១​ ខែមិថុនា​ ឆ្នាំ២០១៦នេះ៕​

9da82258-dc8b-4572-aaaa-66c5b865cca5

ffae5cca-d507-42e0-8f3c-8d5d6740b05d

ដោយ៖​ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print