ម្នាក់វាយប្រពន្ធស្លាប់ ម្នាក់ទៀតចាប់រំលោភកូនប្តីដើម ត្រូវនគរបាលចាប់ញាត់ទ្រុងទាំង២នាក់

ចែករំលែក៖

ខេត្តក្រចេះ៖ ជនសង្ស័យ២នាក់ ក្នុងករណីដាច់ដោយឡែកពីគ្នា ត្រូវបាននគរបាលស្រុកសំបូរ ចាប់ឃាត់ខ្លួន ហើយបញ្ជូនមកកាន់ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តក្រចេះ នៅព្រឹកថ្ងៃទី១ខែមិថុនានេះ ដើម្បីមានចំណាត់ការបន្ត ។ នគរបាលស្រុកសំបូរនិយាយថា ជនសង្ស័យទាង២នាក់ មានម្នាក់គឺជាប់សង្ស័យ ក្នុងករណីរំលោភសេពសន្ថវៈ លើក្មេងស្រីក្នុងវ័យអនីតជន និងជនសង្ស័យម្នាក់ទៀតជាប់ពាក់ពន្ឋលើករណីប្រើហិង្សាលើស្ត្រីជាប្រពន្ឋរហូតដល់ស្លាប់ ។

អធិការរងស្រុកសំបូរ លោកអនុសេនីយ៍ឯក ណយ ស៊ីថាច ទទួលបន្ទុកបទល្មើសព្រហ្មទណ្ឌបាននិយាយថា ជនសង្ស័យទាំង២នាក់នេះ ត្រូវបានកម្លាំងនគរបាលស្រុកសំបូរ ចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ នៅកន្លែងផ្សែងគ្នា ក្រោយពីពួកគេបានធ្វើសកម្មភាពបទល្មើសព្រហ្មទណ្ឌក្នុងករណីផ្សេងគ្នា ។

លោកបន្តថាករណីទី១ជាករណីហឹង្សាដោយចេតនា ដែលប្រព្រិត្តឡើងដោយជនសង្ស័យ ឈ្មោះ សា កក អាយុ៤១ឆ្មាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិពង្រ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ បានប្រើហិង្សាវាយដំច្រំធាក់ លើស្ត្រីជាប្រពន្ឋខ្លួនឯង រហូតដល់ស្លាប់ ហើយជននេះត្រូវបាននគរបាលចាប់ឃាត់ខ្លួន បាននៅថ្ងៃទី៣១ខែឧសភា នៅក្នុងឃុំអូរគ្រៀង ស្រុកសំបូរ ក្រោយពីទទួលពាក្យបណ្តឹងពីម្តាយស្ត្រីរងគ្រោះ ។

លោកបញ្ចាក់ថា កាលពីថ្ងៃទី១៣ខែឧសភា ជនសង្ស័យឈ្មោះ សា កក បានប្រើហិង្សាមកលើប្រពន្ឋខ្លួនឯងនៅលើលំនៅដ្ឋានរបស់ខ្លួន ក្នុងភូមិពង្រ ឃុំពង្រ ស្រុកឆ្លូង ដោយវាយដំច្រាំធាក់ បណ្តាលឱ្យស្ត្រីជាប្រពន្ឋគ្រំគ្រាក្នុងខ្លួន ។ ក្រោយពីជននេះបានវាយធ្វើបាបប្រពន្ឋហើយនោះ ជននេះបានឌុបស្ត្រីជាប្រពន្ឋមកទុកចោលនៅផ្ទះម្តាយក្មេក នៅចំនុចភ្នំខៀវ ក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ហើយជននេះបានត្រឡប់មកផ្ទះវិញ ។

រហូតដល់ថ្ងៃទី១៩ខែឧសភា ស្ត្រីរងគ្រោះមានអាការៈទ្រុតទ្រោម ហើយត្រូវបាននាំទៅព្យាលបាលនៅប្រទេសវៀតណាម តែដោយសារអាការៈជំងីធ្ងន់ធ្ងរពេកមិនអាចព្យាលបាលបាន ស្ត្រីរងគ្រោះបានស្លាប់ នៅតាមផ្លូវ នៅថ្ងៃទី២៤ខែឧសភា ពេលបញ្ជូនចេញពីមន្ទីរពេទ្រប្រទេសវៀតណាម ត្រឡប់មកស្រុកកំណើតវិញ ។

ដោយឡែកករណីដាច់ដោយឡែកមួយទៀត ជាករណីរំលោភសេពសន្ថវៈ គឺបានកើតឡើងកាលពីថ្ងៃទី២៧ខែឧសភា ដែលប្រព្រិត្តឡើងពីសំណាក់បុរសអគតិជាឪពុកចុងឈ្មោះ មាស ហន អាយុ៤០ឆ្នាំ រស់នៅភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើកូនស្រីចុង ដែលនាងទើបតែមានអាយុ១៣ឆ្នាំ រហូតបានសម្រេច ។ ហើយជននេះត្រូវបាននគរបាលចាប់ឃាត់ខ្លួនបាននៅថ្ងៃទី៣១ខែឧសភា តាមពាក្យបណ្តឹងម្តាយក្មេងស្រីរងគ្រោះ ។

នគរបាលបាននិយាយថា ហេតុការរំលោភសេន្ថវៈគឺកើតឡើង ក្រោយពីជនសង្ស័យជាឪពុកចុង បានហៅកូនស្រីឱ្យទៅ ដាំបាយនៅក្នុងព្រៃសហគមន៍ ជាកន្លែងជនសង្ស័យអារឈើ ។ ហើយនៅថ្ងៃទី២៧ខែឧសភា ខណៈដែលក្មេងស្រីរងគ្រោះបានដើរចេញពីរោងអារឈើ បុរសអគតិជាឪពុកចុងបានចាប់ក្មេងស្រីផ្តួលទៅលើដី ហើយយកពូថៅវាយក្បាលរួចធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេច ក្រោយពីធ្វើសកម្មភាពរួច បុរសអគតិជាឪពុកចុង បានកំរាមសំលាប់ចោល បើនិយាយរឿងនេះប្រាប់ម្តាយ ។

លុះនៅថ្ងៃទី២៩ខែឧសភា ក្រោយពីចេញពីព្រៃត្រឡប់មកផ្ទះវិញ ក្មេងស្រីរងគ្រោះ បាននិយាយដំណើររឿងប្រាប់ទៅស្ត្រីជាម្តាយ ហើយម្តាយក្មេងស្រីក៏បានដាក់ពាក្យបណ្តឹង ឱ្យគរបាលបានចាប់ឃាត់ខ្លួនតែម្តង ។ នៅចំពោះសមត្ថកិច្ចជននេះបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភលើកូនស្រីចុងខ្លួនឯងពិតប្រាកដមេន ។

លោក ហួត លឹមហ៊ាង នាយការិយាល័ព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត បាននិយាយថា ជនទាំងពីនាក់នេះ នគរបាលការិយាយល័យនិងសាកសួរបន្ថែមទៀត ហើយនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី២ខែមិថុនា ដើម្បីចាត់កាតតាមនីតិវិធី ៕

ses (1)

ses (5)

ses (3)

ses (2)

ses (4)

ដោយ៖ កោះទ្រុង

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print