បោកខោអាវរួចយកទៅហាលទាញស្នួរទាក់និងខ្សែរភ្លើងបណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ ៖ ស្រ្តីចំណាស់វ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងបន្ទាប់ពីរួបគាត់បានទាញស្នួរសម្រាប់ហាលខោអាវ ហើយទាក់ខ្សែភ្លើង ទើបបណ្តាលឲ្យឆក់ដួលស្លាប់មួយរំពេច។

ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅ ផ្ទះលេខ១៣ ក្រុម១ ផ្លូវលំ ភូមិអក្សរ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

សពស្រ្តីរងគ្រោះមានឈ្មោះ ខុន រិន ភេទស្រី អាយុ៦៤ឆ្នាំ ជាស្រ្តីម៉េម៉ាយ មុខរបរកសិករ មានកូនចំនួន៧នាក់ ប្រុស២នាក់ ស្រី៥នាក់ រស់នៅផ្ទះកើតហេតុ ស្នាក់នៅផ្ទះលេខ១៣ ក្រុម១ ផ្លូវលំ ភូមិអក្សរ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

បើតាមសំដីសាច់ញាតិបានឲ្យដឹងថា មុនកើតហេតុស្រ្តីរងគ្រោះបានបោកខោអាវរួចយកទៅហាល តែដោយសារជនរងគ្រោះទាញអូសស្នួរសម្រាប់ហាលខោអាវធ្វើអំពីដែកទីបបានទាក់ជាមួយខ្សែភ្លើងដែលភ្ជាប់ចូលទៅបន្ទប់ទឹកបណ្តាលឲ្យដាច់ជាប់ស្នួរដែកហើយឆ្លងចរន្តឆក់ដួលស្លាប់តែម្ដងពេលដែលឃើញស្រ្តីរងគ្រោះដេកដួលដឹងថា ឆក់ខ្សែភ្លើងប្រជាពលរដ្ឋដែលនៅក្បែររត់ទៅបិទប៉ារ៉ែតភ្លើងដើម្បីជួយសង្រ្គោះ តែយឺតពេលជនរងគ្រោះបានស្លាប់ទៅហើយ។

ក្រោយកើតហេតុសាច់ញាតិរាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច ឲ្យជួយចុះមកពិនិត្យមើល និងកោសល្យវិច្ឆ័យឃើញថា ពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន ពុំមានពាក់ព័ន្ធទៅនឹងបទល្មើសអ្វីឡើយ ហើយប្រគល់សពជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕

1 (1)

1 (2)

1 (3)

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print