ការបៀតបៀនផ្លូវភេទដល់ស្ត្រីអាល្លឺម៉ង់ ១៨នាក់ ក្រោយពេលស្ត្រីទាំងនោះបានដាក់លិខិតប្តឹងទៅកាន់ប៉ូលិស ។ ស្ត្រីរងគ្រោះទាំងអស់នោះបានទៅចូលរួមនៅក្នុងការប្រគុំតន្ត្រី ក្នុងទីក្រុងDarmastadt។
ប៉ូលិសបានឃាត់ខ្លួនមនុស្ស៣នាក់ គឺជាជនភៀសខ្លួនមកពីប៉ាគីស្ថាន ។
ប៉ូលិសអាល្លឺម៉ង់បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ ស្ត្រី៣នាក់ត្រូវបានមនុស្សមួយក្រុមស្ទាក់ហើយរំលោភបំពានផ្លូវភេទពីបុរសមួយក្រុមមកពីតំបន់អាស៊ីភាគខាងត្បូង។ប៉ុន្តែដោយសារតែមានការអន្តរាគមន៍ទាន់ពេលវេលា ប៉ូលិសបានចាប់ខ្លួនមនុស្ស ៣នាក់មានអាយុពី២៨ដល់៣១នាក់។ ។
ក្រោយពេលដែលជនជាប់សង្ស័យត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣១ខែឧសភា ក៏មានស្ត្រី ១៥នាក់ទៀតទៅប្តឹងប៉ូលិសថាខ្លួនរងការរំលោភបំពានផ្លូវភេទ។
កាលពី ពីរសប្តាហ៍កន្លងមកក៏មានហេតុការបៀតបៀនផ្លូវភេទនៅទីក្រុងBerlin ហើយស្ត្រីរងគ្រោះមានអាយុ ១៧និង១៨ឆ្នាំ ត្រូវបុរសមួយក្រុម១០នាក់ចាប់ បៀតបៀនផ្លូវភេទ។ ប៉ូលិសក៏បានចាប់ខ្លួនមនុស្ស៣នាក់គឺជាយុវជនមានអារយុទើបតែ១៤ដល់១៧ឆ្នាំតែប៉ុណ្ណោះ។ កន្លងមកស្ត្រីអាល្លឺម៉ង់ដល់ទៅ ៨២១នាក់បានដាក់លិខិតប្តឹងប៉ូលិស ថាខ្លួនទទួលរងការបៀតបៀនផ្លូវភេទពីបុរសមកពីអាហ្វ្រិក។
បច្ចុប្បន្នរដ្ឋាភិបាលអាល្លឺម៉ង់បានចំណាយប្រាក់រហូតដល់ទៅ១០៥ពាន់លានដុល្លារសម្រាប់ជនភៀសខ្លួន ប្រាមាណ៦សែននាក់ចូលដល់ប្រទេសនៅក្នុង ប្រទេសអាល្លឺម៉ង់ឆ្នាំ២០១៦៕
ដោយ មែវ សាធី