អាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនជនជាតិម៉ាឡេសុី២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិម៉ាឡេសីុ២នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនបន្ទាប់ពីពួកគេបានធ្វើសកម្មភាពចែកចាយគ្រឿងញៀនកាលពីវេលាម៉ោង១០និង៣៥នាទីយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ចំនុចក្នុងផ្លូវ១៧២ កែង៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។

មន្រ្តីកងរាជអាវុធហត្ថខណ្ឌដូនពេញបានឲ្យដឹងថា ករណីឃាត់ខ្លួនជនសង្ស័យ២នាក់ខាងលើពាក់ព័ន្ធករណីគ្រឿងញៀនចែកចាយគ្រឿងញៀនទី១-ឈ្មោះ DAVE NASARENO ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិម៉ាឡេសុី មុខរបរទេសចរ ស្នាក់នៅផ្ទះជួលមិនចាំលេខ ម្តុំផ្សារស្ទឹងមានជ័យ (ជាម្ចាស់ថ្នាំ) និងទី២-ឈ្មោះ SIR BROOKES NINO CAMVA ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិម៉ាឡេសុី មុខរបរទេសចរ ស្នាក់នៅផ្ទះជួលមិនចាំលេខ ម្តុំផ្សារស្ទឹងមានជ័យ ។

ក្នុងករណីឃាត់ខ្លួនជនសង្ស័យ២នាក់ខាងលើ ចា​ប់យកបានវត្ថុតាងមានដូចជា ក្រាមសថ្លា១កញ្ចប់តូច ដែកកេះ២ ទូរស័ព្ទ ២គ្រឿង ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់និងវត្ថុតាងគ្រឿងញៀនត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

1 (1)

1 (2)

ដោយ៖ ស ដារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print