ប៉ូលិសទីក្រុង Ohio បានបាញ់សម្លាប់សត្វស្វាឪដើម្បីរំដោះកុមារ៉ាអាយុ៤ឆ្នាំប្រកបដោយជោគជ័យ។ ចំណែកឪពុកម្តាយវិញអាចនឹងត្រូវផ្តន្ទាទោសពីការធ្វេងប្រហេសខ្វះការទទួលខុសត្រូវ។
ពាក់ព័ន្ធនិងហេតុការខាងលើ សត្វស្វាឈ្មោះ Harembe ត្រូវបាញ់សម្លាប់នៅក្នុងសួនសត្វ Cincinati ក្នុងរដ្ឋ Ohio ។ ប៉ូលិសកំពុងតែបើកការស្រាវជ្រាវទៅលើ លោក Michelle Gregg និង Deonne Dickerson ដោយមិនប៉ះពាល់ដល់ក្រុមការពារសួនសត្វឡើយ។ ក្រោយពេលសត្វស្វាអាយុ១៧ឆ្នាំត្រូវបាញ់សម្លាប់ ពលរដ្ឋជាច្រើនបង្ហាញការសោកស្តាយយ៉ាងខ្លាំង ។
អគ្គនាយកសួនសត្វខាងលើបានឲ្យដឹងថា ក្រុមការងារបង្ខំចិត្តបាញ់សម្លាប់សត្វស្វាដើម្បីជួយកុមារ៉ាអាយុ៤ឆ្នាំ។ យើងមានការឈឺចិត្តយ៉ាងខ្លាំងដែលត្រូវលះបង់សត្វដើម្បីជួយមនុស្ស ដោយចាត់ទុកជីវិតមនុស្សមានតម្លៃជាងសត្វ៕
ប្រែសម្រួល៖ សាធី
...