នៅរសៀលថ្ងៃនេះ សម្ដេចតេជោ បានអញ្ជើញចូលរួមបើកជាផ្លូវការនៃ វេទិការសេដ្ឋកិច្ចស្តីពីអាស៊ាន (World Economic Forum on ASEAN, នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលមានប្រមុខដឹកនាំ តំណាងប្រទេស តំណាងក្រុមហ៊ន ពាំណិជ្ជករ និងតំណាងអង្គការជាតិ និងអន្តរជាតិជាច្រើនរយនាក់។
ច្បាស់ណាស់កម្ពុជាត្រូវតែពង្រឹងនយោបាយការទូត និងទំនាក់ទំនងសហប្រតិបត្តិការជាមួយប្រទេសក្នុងពិភពលោក ជាពិសេសប្រទេសដែលកំពុងរីកចម្រើនផ្នែកសេដ្ឋកិច្ច។ នៅពេលដែលប្រទេសយើងមានទំនាក់ទំនងល្អជាមួយពិភពលោក គឺកម្ពុជាកាន់តែមានឱកាសច្រើនឡើងក្នុងការកសាងប្រទេសជាតិអោយកាន់តែរីកចម្រើន។
វេទិការសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ១-២ មិថុនា នេះនឹងផ្តល់ឱកាសអោយសហគមន៌អន្តរជាតិស្គាល់កម្ពុជាកាន់តែច្បាស់ ជាពិសេសក្នុងការស្វែងយល់អំពីសក្តានុពលនានារបស់កម្ពុជាដែលទាក់ទាញពាណិជ្ជករ និងវិនិយោគិនមកបណ្តាក់ទុន ដែលផ្តល់ការងារ និងប្រាក់ចំណូលយ៉ាងច្រើនដល់ប្រជាពលរដ្ឋ ព្រមទាំងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ៕
ដោយ៖ សីលា