ត្បូងឃ្មុំៈ អនុវត្តបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ លោកវរសេនីយ៍ទោ អ៊ាង ភារៈ មេបញ្ជាការស្តីទី បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រប្រចាំឆមាសទី១ ឆ្នាំ២០១៦ ដល់នាយ-នាយរងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំទាំងអស់ ដែលមានចំនួនចូលរួមសរុប ១៦៥នាក់។
ក្នុងអង្គពិធីនោះដែរ លោកមេបញ្ជាការស្តីទីបានធ្វើបទបង្ហាញជូនដល់សមាជិកនៃអង្គពិធីទាំងមូលអោយបានជ្រួតជ្រាប និងយល់ច្បាស់អំពីការវិវត្តន៍នៃសភាពការណ៍ថ្មីៗទាំងក្នុង និងក្រៅប្រទេស ព្រមទាំងគូសបញ្ជាក់អំពីតួនាទីភារកិច្ចរបស់កងរាជអាវុធហត្ថក្នុងកិច្ចការងារពង្រឹងការអនុវត្តច្បាប់អោយមានប្រសិទ្ធិភាពខ្ពស់ ប្រកាន់ខ្ជាប់គោលការណ៍ប្រជាធិបតេយ្យដែលត្រូវតែផ្សារភ្ជាប់ជានិច្ចជាមួយនិតិរដ្ឋ និងប្តេជ្ញាការពារដាច់ខាតរាល់ការប៉ុនប៉ងទាំងឡាយណា ដែលមានចេតនាបង្កចលាចល និងភាពវ៉ឹកវរដល់សង្គមជាតិ៕
ដោយ សីលា