ភ្នំពេញៈ ជនជាប់សង្ស័យក្នុងអំពើពុករលួយ លោកមេធាវី ពេជ រតនា នឹងត្រូវអង្គភាពប្រឆាំងអំពើពុករលួយACU បញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦នេះ តាមនិតិវិធី បន្ទាប់ពីឃាត់ខ្លួនសាកសួរ៤៨ម៉ោងមក។
ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា លោក ប៊ុន ហ៊ុន នឹងចាត់ចែងមេធាវីការពារមេធាវីជាប់សង្ស័យយ៉ាងតិច៦រូបផងដែរ បើខាងអង្គភាពACU នាំខ្លួនមកសាលាដំបូង។
លោកមេធាវី ពេជ រតនា ត្រូវបាននាំខ្លួនយកទៅសាកសួរដោយអង្គភាពACU កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ពីកន្លែងចតរថយន្តនៅពហុកីឡដ្ឋានជាតិអូឡាំពិក មុខសាលាដំបូងរាជធានី៕
ដោយ សុខ ខេមរា
...