ក្រសួងការបរទេស បញ្ជាក់ពីលទ្ធផលនៃទស្សនកិច្ចការងាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋបារាំង

ចែករំលែក៖

ភ្នំពេញ : នៅយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្ដីបកាសព័ត៌មាន ស្ដីពីលទ្ធផលនៃទស្សនកិច្ចការងាររបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋបារាំង

1. នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបំពេញទស្សនកិច្ច ការងារនៅសាធារណរដ្ឋបារាំង មុនពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបលើកទី៤៥ នៃ ទំនាក់ទំនងដៃគូសន្ទនាអាស៊ានសហភាពអឺរ៉ុបនៅទីក្រុងព្រុចសែល។ អញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងឱកាសនោះ រួមមាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោម សុខ ចិន្តា សោភា រដ្ឋមន្តី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងមន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាលផ្សេងទៀតផងដែរ

2. នៅក្នុងទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបាន លោក អេម៉ានូអែល ម៉ាក្រុងប្រធានាធិបតីនៃសាធារណរដ្ឋបារាំង អញ្ជើញចូលរួមក្នុងសន្និសីទអន្តរជាតិសាមគ្គីភាព ជាមួយប្រជាជនអ៊ុយក្រែន» នៅសាលសន្និសីទរបស់ក្រសួងការបរទេសបារាំង នៅទីក្រុងប៉ារីស និងទទួលស្វាគមន៍យ៉ាងកក់ក្ដៅព្រមទាំងរៀបចំអាហារការងារពេលល្ងាចជូនជាកិត្តិយសដ៏ខ្ពង់ខ្ពស់ នៅវិមានអេលីហ្សេ (Élysée Palace) សម្តេចតេជោ បានចូលរួមផងដែរក្នុងកិច្ចប្រជុំរៀបចំ ឡើងដោយសហព័ន្ធនិយោជកបារាំងអន្តរជាតិ (MEDEF International) និង ជួបជាមួយនឹង តំណាងក្រុមហ៊ុន Vinci Airports

3. នៅក្នុងសន្និសីទអន្តរជាតិ «សាមគ្គីភាពជាមួយប្រជាជនអ៊ុយក្រែន» សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើបទអន្តរាគមន៍ដោយរំលេចពីដំណើរកម្ពុជា ធ្លាប់ជាប្រទេសដែលរងគ្រោះទុក្ខសោក ហែកហួរ និងបំផ្លិចបំផ្លាញខ្ទេចខ្ទាំដោយសារសង្គ្រាមរ៉ាំរ៉ៃ, បានក្លាយជាប្រទេសដែលមានសន្តិភាព និងសេរីភាព មានកំណើនសេដ្ឋកិច្ចខ្ពស់ និងបានក្លាយជាសមាជិកដ៏សកម្មមួយនៃសហគមន៍ អាស៊ាន ដែលបានចូលរួមប្រកបដោយជវភាពក្នុងកិច្ចការតំបន់និងអន្តរជាតិ។ កម្ពុជាយល់ ច្បាស់ណាស់និងឱ្យតម្លៃខ្ពស់បំផុតដល់សន្តិភាពនិងស្ថិរភាពក្នុងស្រុករបស់ខ្លួន ហើយក៏ប្រឹងប្រែង ខ្ពស់ដើម្បីជួយប្រទេសផ្សេងទៀតនៅលើសកលលោកដែលរងផលប៉ះពាល់ដោយសារ សង្គ្រាម កម្ពុជានឹងផ្ដល់ការបណ្ដុះបណ្តាលជំនាញបច្ចេកទេសនិងបទពិសោធន៍ដោយផ្ទាល់ដល់អ្នកជំនាញដោះមីន និងថ្នាក់ដឹកនាំនៃអង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្ននៃប្រទេស អ៊ុយក្រែន ចំនួន១៥នាក់ នៅក្នុងប្រទេសកម្ពុជា នៅខែមករា ឆ្នាំ២០២៣ ខាងមុខនេះ

4. សម្តេចតេជោ ក៏បានគូសបញ្ជាក់ពីការគោរពគោលការណ៍ទាំងឡាយនៃទំនាក់ទំនងអន្តរជាតិ ដែលផ្អែកលើច្បាប់និងការគោរពអធិបតេយ្យ និងការគោរពបូរណភាពទឹកដីនៃរដ្ឋឯករាជ្យ ព្រមទាំងបានសម្តែងនូវសាមគ្គីភាព និងនៅឈរជាមួយប្រជាជនអ៊ុយក្រែនក្នុងគ្រាដ៏លំបាកន សង្គ្រាម ដែលពោរពេញដោយវិនាសកម្មនេះ

5. នៅវិមានអេលីហ្សេ (Élysée Palace) បន្ទាប់ពីការទទួលការស្វាគមន៍ប្រកបដោយកិត្តិយស និង យ៉ាងកក់ក្តៅបំផុត ពីសំណាក់ លោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង សម្តេច តេជោនាយករដ្ឋមន្តី្របានធ្វើសន្និសីទកាសែតរួមជាមួយនឹង លោកប្រធានាធិបតីបារាំង បន្ទាប់មកបានធ្វើការផ្លាស់ប្ដូរ ពិភាក្សាគ្នាប្រកបដោយភាពស្និទ្ធស្នាល ស្មោះត្រង់ និងជឿទុកចិត្ត គ្នាលើប្រធានបទសំខាន់ៗជាច្រើននៃការពង្រឹងពង្រីកចំណងមិត្តភាព និងប្រវត្តិសាស្ត្រ ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងបារាំង។

6. សម្តេចតេជោនាយករដ្ឋមន្ត្រី និង  លោកប្រធានាធិបតីបារាំង បានអបអរសាទរ និងពេញចិត្ត ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងមិត្តភាព និងប្រវត្តិសាស្ត្រដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការពហុ វិស័យរវាងប្រទេសយើងទាំងពីរ ជាពិសេស នៅក្នុងវិស័យសេដ្ឋកិច្ច ធុរកិច្ច អប់រំ ទឹកស្អាត ធារាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធបរិស្ថាន ការប្រែប្រួលអាកាសធាតុ ថាមពលកកើតថ្មី (កើតចេញពីពន្លឺ ព្រះអាទិត្យ) កសិកម្ម កសិឧស្សាហកម្ម វប្បធម៌ បេតិកភណ្ឌ ទេសចរណ៍។ល។

7. ថ្នាក់ដឹកនាំទាំងពីរ បានអបអរសាទរខួបទី៣០នៃការបញ្ចូលរមណីដ្ឋានអង្គរប្រវត្តិសាស្ត្រអង្គរ នៅក្នុងបញ្ជីបេតិកភណ្ឌពិភាពលោកនៃអង្គការយូណេស្កូ នៅខែធ្នូ ឆ្នាំ២០២២នេះ ព្រមទាំងអបអរ សាទរការប្រារព្ធខួបទី៣០របស់គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និង អភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ (ICC-Angkor) និងខួប៧០ឆ្នាំនៃឯករាជ្យភាពរបស់ កម្ពុជា នៅឆ្នាំ២០២៣ ខាងមុខ

8. ថ្នាក់ដឹកនាំទាំងពីរ ក៏បានផ្លាស់ប្ដូរយោបល់ផងដែរ ក្នុងនាមជាដៃគូសន្ទនាប្រកបដោយការជឿ ទុកចិត្តគ្នាស្តីពីប្រធានបទតំបន់និងពិភពលោក រួមមាន ប្រធានប្តូរវេនអាស៊ានរបស់កម្ពុជា យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក ករណីវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា សង្គ្រាមរុស្ស៊ីអ៊ុយក្រែន។ល។ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពក្នុងការធ្វើការអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវការវាយប្រហារ តាមអាកាស និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក(ដូន) ប្រឆាំងនឹងប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៊ុយក្រែន។

. នៅចុងបញ្ចប់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណដល់ លោក ប្រធានាធិបតីអេម៉ានូយអែល ម៉ាក្រុង ចំពោះបដិសណ្ឋាកិច្ចដ៏កក់ក្ដៅ និងការផ្ដល់នូវការ ស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅ និងរាក់ទាក់បំផុត

10. នៅក្នុងកិច្ចប្រជុំរៀបចំឡើងដោយសហព័ន្ធនិយោជកបារាំងអន្តរជាតិ (MEDEF International) បន្ទាប់ពីបានស្វាគមន៍យ៉ាងកក់ក្តៅ ដោយលោក ហ្វ្រង់ស្វ័រ ខរបាំង (Francois Corbin) ប្រធានក្រុមប្រឹក្សាសហគ្រាសកម្ពុជាបារាំង និងជាតំណាងពិសេសរបស់ក្រសួងការបរទេស បារាំង សម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសអាស៊ាន ដែលបានវាយតម្លៃខ្ពស់ចំពោះ កាលានុវត្តភាព និងភាពអំណោយផលនៃបរិយាកាសធុរកិច្ច និងវិនិយោគរបស់កម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើបទអន្តរាគម៍បង្ហាញដល់ធុរជន និងវិនិយោគិន ប្រធាននិង ជាតំណាងក្រុមហ៊ុនបារាំង អំពីលទ្ធភាពដែលកម្ពុជាអាចងើបចេញពីវិបត្តិ Covid-19 ទាំងនេះ បានយ៉ាងឆាប់រហ័ស ដោយរក្សាបាននូវភាពធន់នៃសេដ្ឋកិច្ច និងដែលបានអនុញ្ញាតឱ្យកម្ពុជា នៅតែអាចឈរជើងជាគោលដៅវិនិយោគដ៏មានសក្តានុពលមួយនៅក្នុងតំបន់សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរអំពីសក្តានុពលវិនិយោគ និងឧត្តមភាពសំខាន់ៗរបស់កម្ពុជា និងបានអំពាវនាវឱ្យក្រុមហ៊ុនបារាំងអញ្ជើញមកធ្វើការសិក្សាស្វែងយល់ និងបណ្តាក់ទុនវិនិយោគនៅ កម្ពុជា ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីនានា ជាពិសេសក្នុងវិស័យកែច្នៃចំណីអាហារ វិស័យវេជ្ជសាស្ត្រនិងឱសថ វិស័យកម្មន្តសាលធុន ស្រាល និងវិស័យយានយន្តជាដើម។សម្ដេចតេជោ បានធានាជូនវិនិយោគិនគ្រប់រូបនូវ បរិស្ថានវិនិយោគប្រកបដោយភាពអំណោយផលជាពិសេស សន្តិភាព សន្តិសុខ និងស្ថិរភាព នយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងក្របខណ្ឌច្បាប់ដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន។

11. នៅក្នុងជំនួបដាច់ដោយឡែកមួយទៀត សម្ដេចតេជោនាយករដ្ឋមន្រ្តី និង លោក Nicolas Notebeart អគ្គនាយក ក្រុមហ៊ុន Vinci Airports របស់បារាំង បានពិភាក្សាគ្នាអំពីវឌ្ឍនភាពន ភាពជាដៃគូវិនិយោគរបស់ក្រុមហ៊ុន Vinci និងរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍនិងប្រតិបត្តិការ អាកាសយានដ្ឋានអន្តរជាតិទាំងបីនៅកម្ពុជា។ សម្ដេចតេជោ បានអបអរសាទរ ក្រុមហ៊ុន Vinci Airports ដែលនាពេលបច្ចុប្បន្ននេះ ទទួលបានកិច្ចសន្យាសម្បទានគ្រប់គ្រងព្រលានយន្តហោះ ជាង៥០ នៅក្នុងទ្វីបអាស៊ី អឺរ៉ុប និង អាមេរិកដោយសារបានប្រើប្រាស់គម្រូកិច្ចសន្យាសម្បទាន នៅកម្ពុជាដែលកិច្ចសន្យាដំបូងគេបង្អស់ និងគម្រោងពង្រីកទ្រង់ទ្រាយធំព្រលានយន្ដហោះ អន្តរជាតិ ខេត្តព្រះសីហនុ ដែលនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៣ខាងមុខ។ លោក Nicolas Notebeart បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ សម្តេចតេជោដែលតែងតែផ្តល់សេចក្តីទុកចិត្ត ដល់ក្រុមហ៊ុន Vinci ចំពោះភាពជាដៃគូឈ្នះឈ្នះជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាចាប់តាំង ពី ទសវត្សរ៍ឆ្នាំ១៩៩០រហូតមកទល់នឹងពេលបច្ចុប្បន្ន

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print