ម៉ារ៉ុក ត្រូវបាន សម្តេចតេជោ ទាយថា យកឈ្នះក្រូអាត ដើម្បីគ្រងតំណែងលេខ៣ ខណៈក្រូអាតគ្រងលេខ២ ឆ្នាំ២០១៨ !

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមជម្រើសជាតិរបស់ម៉ារ៉ុក នឹងយកឈ្នះប្រទេសក្រូអាត ដើម្បីគ្រងតំណែងលេខ៣ ក្នុងការប្រកួតពានរង្វាន់ពិភពលោកឆ្នាំ២០២២នេះ។ នេះជា Comment របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបានទស្សន៍មិននេះបន្តិច ។

សូមបញ្ជាក់ថា, សម្តេចតេជោ ហ៊ុន សែន បានទស្សន៍ទាយបែបនេះតាមរយៈ Comment នៅលើការផ្សាយមួយលើហ្វេសប៊ុកនៅយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ។ សម្តេចតេជោ បានបញ្ជាក់បែបនេះ «លើកនេះ ទ្វីបអាហ្រិ្វក នឹងយកលេខ៣ គឺម៉ារ៉ុកឈ្នះ»។

សូមបញ្ជាក់ថា នៅវេលាម៉ោង១០យប់ថ្ងៃនេះ ម៉ារ៉ុក និងក្រូអាត នឹងបើកការប្រកួតជាមួយគ្នា ដើម្បីដណ្តើមយកតំណែងលេខ៣។

ដោយឡែកនៅវេលាម៉ោង១០យប់ថ្ងៃទី១៨ ខែធ្នូ គឺជាជំនួបរវាងបារាំង និងអាហ្សង់ទីន ដែលជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមយកពានរង្វាន់បាល់ពិភពលោក។

សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រសម្តេចតេជោ បានទស្សន៍ទាយថា បារាំង នឹងបន្តគ្រងតំណែងម្ចាស់ពានបាល់ទាត់ពិភពលោក។

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ជូនពរដល់កីឡាករបាល់ទាត់ បារាំងបានលើកពាន នៅចំពោះមុខ ប្រធានាធិបតី បារាំង លោក ម៉ាក្រុង ។ 

សូមបញ្ជាក់ថា, ការប្រកួត World Cup ឆ្នាំ២០២២ នៅកាតាបានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ ដោយមាន២ក្រុមដែលត្រូវប៉ះគ្នាដណ្តើមយកជើងឯកគឺបារាំង និងអាហ្សង់ទីន។ ចំណែក២ក្រុមទៀតគឺក្រូអាត និងម៉ារ៉ុកត្រូវប៉ះគ្នានៅម៉ោង១០យប់ថ្ងៃទី១៧ ធ្នូនេះដើម្បីដណ្តើមយកលេខ៣ និងលេខ៤ ដែលក្រុមទាំង២បានបរាជ័យក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា។

 ក្រូអាតបានបង្ហាញខ្លួននៅ World Cup ចំនួន៦ដងចាប់តាំងពីឆ្នាំ១៩៩៨ និងធ្លាប់ទទួលបានជើងឯករង (លេខ២) ម្តងកាលពីឆ្នាំ២០១៨ និងធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៣ម្តងកាលពី១៩៩៨។ ក្រៅពី World Cup ក្រូអាតធ្លាប់ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់យូរ៉ូបាន២ដង (១៩៩៦, ២០០៨) និងមានឈ្មោះបង្ហាញខ្លួនលើកដំបូងក្នុងពានរង្វាន់ Nations League នៅឆ្នាំ២០២៣ខាងមុខ ។

 សម្រាប់ការប្រកួតសរុបរបស់ក្រូអាតនៅព្រឹត្តិការណ៍ World Cup ឆ្នាំនេះគឺវគ្គចែកពូលដំបូងស្មើជាមួយម៉ារ៉ុក០ទល់០, ឈ្នះកាណាដា ៤ទល់១ និងស្មើបែលហ្ស៊ិក០ទល់០។ ចូលដល់វគ្គ១៦ក្រុមចុងក្រោយ ក្រូអាតបានយកឈ្នះក្រុមខ្លាំងមកពីតំបន់អាស៊ីជប៉ុនដោយបាល់ប៉េណាល់ទីកាត់សេចក្តី បន្ទាប់ពីប្រកួតស្មើគ្នា១ទល់។ នៅវគ្គ៨ក្រុម ក្រូអាតធ្វើបានល្អដោយបានយកឈ្នះក្រុមខ្លាំងប្រេស៊ីលដោយបាល់កាត់សេចក្តីប៉េណាល់ទីដែរ បន្ទាប់ពីប្រកួតស្មើគ្នា១ទល់១ ប៉ុន្តែបានចាញ់ក្រោមថ្វីជើងអាហ្សង់ទីនក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៣ទល់០។

 ចំណែកម៉ារ៉ុកវិញបានបង្ហាញខ្លួននៅ World Cup ចំនួន៦ដងចាប់តាំងពីឆ្នាំ១៩៧០ ដោយធ្លាប់ឡើងដល់វគ្គ១៦ក្រុមចុងក្រោយបានម្តងគត់លពីឆ្នាំ១៩៨៦។ ក្រៅពី World Cup ម៉ារ៉ុកធ្លាប់គ្រងជើងឯកពានរង្វាន់ Africa Cup of Nations បានម្តងកាលពី១៩៧៦, ឈ្នះពានរង្វាន់ Arab Cup ម្តង (២០១២) និងធ្លាប់ឈ្នះពានរង្វាន់ African Nations Championship ២កាលពី២០១៨ និង២០២០។

 សម្រាប់ការប្រកួតសរុបរបស់ក្រូអាតនៅព្រឹត្តិការណ៍ World Cup ឆ្នាំនេះគឺក្នុងវគ្គចែកពូល ម៉ារ៉ុកធ្វើបានល្អដោយដំបូងស្មើជាមួយក្រូអាត ០ទល់០, ឈ្នះបែលហ្ស៊ិក២ទល់០ និងឈ្នះកាណាដា២ទល់១។ ចូលដល់វគ្គ១៦ក្រុមចុងក្រោយ ម៉ារ៉ុកបានយកឈ្នះក្រុមខ្លាំងមកពីអឺរ៉ុបគឺអេស្ប៉ាញដោយបាល់កាត់សេចក្តីប៉េណាល់ទី បន្ទាប់ពីប្រកួតស្មើគ្នា០ទល់។ ចូលដល់វគ្គ៨ក្រុម ម៉ារ៉ុកបានបន្តយកឈ្នះក្រុមម្ចាស់ជើងឯកយូរ៉ូ ព័រទុយហ្គាល់១ទល់០ ប៉ុន្តែបានភ្លាត់ស្នៀតចាញ់បារាំងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងលទ្ធផល២ទល់០។

 សម្រាប់ការជួបគ្នា២ប្រកួតរវាងក្រូអាត និងម៉ារ៉ុក គឺជួបគ្នាលើកទី១ ក្រូអាតយកឈ្នះម៉ារ៉ុកដោយបាល់កាត់សេចក្តីប៉េណាល់ទី បន្ទាប់ពីប្រកួតស្មើគ្នា២ទល់២ ក្នុងជំនួបមិត្តភាពអន្តរជាតិ និងលើកទី២គឺជាការប៉ះគ្នាក្នុងព្រឹត្តិការណ៍ World Cup នៅកាតាឆ្នាំនេះនៅក្នុងពូលជាមួយគ្នាដោយលទ្ធផល ០ទល់០ ៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print